Connect with us

ព័ត៌មានជាតិ

ទំនិញ​ខូចគុណភាព​ជិត​១​តោន ត្រូវ​បានកម្លាំងជំនាញធ្វើការដុតកំទេចចោល​

បានផុស

នៅ

មន្ត្រី​ជំនាញ​​សាខា​កាំ​កុង​ត្រូល​ខេត្តបាត់ដំបង ​បានសហការ​ជា​មួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួត​ពិនិត្យ​ផលិតផល​ម្ហូបអាហារ តាម​បណ្តា​ម៉ា​ត និង​តាម​ផ្ទះ​លក់ទំនិញក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​៨០០គីឡូក្រាម ​យក​ទៅ​ធ្វើ​ការដុត​កម្ទេច​ចោល​នៅ​សៀ​ល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ ក​.​ប​.​ប​.បាន​​​សហ​ការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ រក​ទំនិញ​ណា​ដែល​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូចគុណភាព មាននៅ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរី​សោ​ភ័​ណ្ឌ និង​តាម​បណ្តា​ស្រុក​នានា ហើយ​មន្ត្រី​ជំនាញ​បានធ្វើការឆែកឆេរ​នៅតាម​បណ្តា​តូប តាម​ផ្ទះម៉ា​ត​បាន​រក​ឃើញ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ នៅក្នុង​ក្រុង​ប៉ោយប៉ែត មានដូចជា​ស្រា​បៀ​ប្លេ​ក​ផេ​ន​ធ័​រ ទឹកក្រូច​ហ្វា​ន់តា ប័​រ​កំប៉ុង មី​កំប៉ុង ចំនួន​ប្រមាណ​៨០០​គីឡូក្រាម​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹប​ន្ត​ទៀតថា រាល់​មុខទំនិញ​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ដកហូត​នេះ បាន​នាំយក​ទៅធ្វើ​ការដុត​កម្ទេច​ចោល តែ​មុខទំនិញ​ណា​ដែល​ដុត​មិនឆេះ​ដូចជា ប្រភេទ​ទឹក ភេសជ្ជៈ​ផ្សេងៗ​ទៀត មន្ត្រី​ជំនាញ​បាន​យកទៅ​កែឆ្នៃ​ធ្វើជា​ជីធម្មជាតិ ប្រភេទ​វីតាមីន​ចែកជូន​ដល់​កសិករ ដើម្បី​យក​ទៅ​ប្រើប្រាស់​ស្រោចស្របដំណាំ​បន្លែ ប្រភេទ​កសិកម្ម​ផងដែរ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម