Connect with us

ព័ត៌មានជាតិ

ស្នងការ​ក្រុង​ណែនាំឲ្យនគរបាលទាំង​១៤​ខណ្ឌ​​ ត្រូវ​ផ្សព្វផ្សាយ​ពីវិធានការ​លុបបំបាត់​ការ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុសច្បាប់​

បានផុស

នៅ

លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែ នាំ​ដល់​នគរបាលខណ្ឌ​ទាំង​១៤​ ត្រូវ​ចុះ​ផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយ​នៅតាម​យានដ្ឋាន​កែច្នៃ​និង​តាម​ខ្នង​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​ ដើម្បី​ឈានទៅ​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោ​យយាន​យន្ត​គ្រប់​ប្រភេទ​។​​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​ការលុបបំបាត់​ ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ​នា​ព្រឹក​ថ្ងៃ​ទី​២៥​​ ខែមករា​នេះ​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​ បាន​មានប្រសាសន៍ថា​ អធិការដ្ឋាន​ខណ្ឌ​ទាំ​ង១៤​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទូលំទូលាយ​ទៅតាម​យានដ្ឋាន​កែច្នៃ​និង​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​អាណា​ព្យាបាល​ធ្វើការ​ណែនាំ​អប់រំ​កូនៗ​របស់គាត់​ឲ្យ​បានល្អ និង​គោរព​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស​ ថេត​ បាន​ណែនាំ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​កាយវិការ​និង​ពាក្យសម្តី​ឲ្យ​បាន​សមរម្យ ហើយ​មិនត្រូវ​អនុវត្ត​លើសពី​ការណែនាំ​ឡើយ ។​ ម្យ៉ាងវិញទៀត​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​កែច្នៃ​ស៊ី​មាំ​ង​ នឹងត្រូវ​ធ្វើការ​ណែនាំ​អប់រំ​ធ្វើការ​ផាកពិន័យ​តាមច្បាប់​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​នាំយក​យានយន្ត​មក​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​មិន​ឲ្យ​លើស​រយៈ​ពេល៣​ថ្ងៃ​ឡើយ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ស្នើ​ដល់មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ប្រកាន់​នូវ​ឥរិយាបថ និង​ក្រមសីលធម៌​ ប្រកបដោយ​វិជ្ជាជីវៈ​ ចៀសវាង​ការប្រើប្រាស់​តួនាទី បង្កបញ្ហា​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​និង​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ អំឡុងពេល​បំពេញភារកិច្ច ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា ​ការអនុវត្ត​ការណែនាំ​អប់រំ​ និង​ឃាត់​ដើម្បី​ធ្វើការ​ផាក​ពិន័យចំពោះ​យានយន្ត​ដែល​កែច្នៃ​បង្ក​សំឡេង​រំខាន​នេះ​ សមត្ថកិច្ច​នឹ​ងធ្វើ​ការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ក្នុង​ការ​វាស់​កម្រិត​សំឡេង​ដែល​បង្កដោយ​យានយន្ត​គ្រប់​ប្រភេទ​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​ដល់នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​លុបបំបាត់​ឲ្យ​បាន​ចំ​ពោះ​សកម្មភាព​នៃ​ការប្រើប្រាស់​មធ្យោបាយ​ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​នៅលើ​ដងផ្លូវ​សាធារណៈ ដើម្បី​ធានា​នូវសុខ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​រួមចំណែក​រក្សា​បរិស្ថាន​ស​ង្គ​ម​ឲ្យ​មាន​ភាពល្អប្រសើរ ។​ទន្ទឹម​នឹង​នេះ​ ក៏​ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​វិធានការ​អប់រំ​ចំពោះ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការយល់ដឹង​អំពី​កាតព្វកិច្ច​ ក្នុងការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ ជៀសវាង​ការប្រព្រឹត្ត​ខុស​ នាំ​ឲ្យ​ខាតបង់​ផល​ប្រយោជន៍​រួម ។​

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ប្រើ​ប្រាស់​កម្លាំង​ភ្នាក់ងារ​ កម្លាំង​មហាជន​ល្អ​តាមដាន​ត្រួតពិនិត្យ​ច្បាម​ទីតាំង​យានដ្ឋាន​ និង​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​​យានយន្ត ដោយ​ណែនាំ​ឲ្យ​ថត​ជា​សម្ងាត់​នូវ​រូបភាព​ សកម្មភាព​ទុកជា​ឯកសារ​ភស្តុតាង​ បម្រើ​ឲ្យ​ការអនុវត្ត​នីតិវិធី​និង​ត្រូវ​តំឡើង​បញ្ជី​ទិន្នន័យ​អត្តសញ្ញាណ​ម្ចាស់​យាន្ត​ដ្ឋា​ន ឬ​ទីតាំង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ ចងក្រង​ជា​សា​លាក​ប័ត្រ​ព័ត៌មាន​ និង​កំណត់​គោលដៅ​អា​ទិភាព​សម្រាប់​តាមដាន ។​

ព្រម​ជាមួយគ្នានេះ​ ត្រូវ​សហការ​ផ្តល់​ពត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​នូវ​ភិន​ភាគ​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​អត្តសញ្ញាណ​យានយន្ត​បញ្ជាក់​ឲ្យ​បាន​លម្អិត​ដែល​បាន​រត់​គេច​វេស​ពី​ការ​ត្រួតពិនិត្យ​របស់​សម​ត្ថ​កិច្ច ។ ​ដោយ​រៀបចំ​សាលា​ក​ប័ត្រ​ពត៌មាន​ដើម្បី​កត់ត្រា​អត្តសញ្ញាណ​បុ​គ្គល​ប្រព្រឹត្តល្មើស​ ចេញ​បង្កាន់ដៃ ដកហូត​មធ្យោបាយ​យានយន្ត រៀបចំ​លិខិត​កិច្ចសន្យា​លិខិត​ធានា​ពី​អាណាព្យាបាល ឬ​លិខិត​ទទួលស្គាល់​កំហុស​ឲ្យ​អ្នកប្រព្រឹត្ត​ល្មើស​បំពេញ​តាម​លក្ខខណ្ឌ​របស់​សមត្ថ​កិច្ច​ពេល​កំណត់​ចូលខ្លួន​មក​ដោះស្រាយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​បាន​នូវ​ អាស័យដ្ឋាន​ស្នាក់នៅអចិន្ត្រៃយ៍​របស់​បុគ្គល​នោះ ។​

គួរ​បញ្ជាក់ថា​ កាលពីកន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ​សួង​មហាផ្ទៃ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ពិសេស​នៅក្នុងរាជធានីភ្នំពេញ ត្រូវសហការ​ជា​មួយ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ​ ដែលបង្ក​សំ​ឡេង រំខានដល់ប្រជាពលរដ្ឋ ខណៈម៉ូតូដែលមានសំឡេងខ្លាំងនេះ​បានរំខាន​ដល់ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ និងបង្ករការរំខានដល់សង្គម​ សណ្តាប់ធ្នាប់​សាធារណៈផងដែរ​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម