Connect with us

ព័ត៌មានជាតិ

កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី មាន​ទំនុក​ចិត្តខ្លាំង​សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

កីឡាការិនី​គុន​ចម្រុះ​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី មានការ​ជឿជាក់​លើ​ខ្លួនឯង​យ៉ាងខ្លាំង​សម្រាប់​ការ​វិលត្រឡប់​មកកាន់​សង្វៀន​នា​ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ខកខាន​ឡើង​សង្វៀន​រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅ​។

អែម សុ​វណ្ណា​រី ត្រូវ​តទល់​ជាមួយនឹង​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែមករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ សម្រាប់​ការប្រកួត​នេះ កីឡាការិនី​ខ្មែរ​-​អាមេរិក​ពិតជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​យ៉ាងខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​បាន​ប្រាប់​ថា «​រយៈពេល​មួយឆ្នាំ​កាលពី​ឆ្នាំ​២០២០ ខ្ញុំ​អត់​បាន​ប្រកួត​ទេ ដូច្នេះហើយ​ខ្ញុំ​មាន​ពេលវេលា​ច្រើន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​។ ជំនាញ​ក្រោម​(Ground Game) និង​ក្បាច់​វ៉ៃ​ឈរ​របស់ខ្ញុំ​មានការ​រីកចម្រើន​ច្រើន ដោយសារ​ការហ្វឹកហាត់​បានល្អ​កាលពី​ឆ្នាំមុន​»​។

កាលពី​ឆ្នាំ​២០១៩ សុ​វណ្ណា​រី បាន​ប្រកួត​ចាញ់​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល Rayane Marques Bastos ក្នុង​ទឹក​ទី​១​នៅ​កម្មវិធី ONE: Mark of Greatness ឆ្នាំ​២០១៩​។ ក្រោយពេល​បរាជ័យ​នោះ​ធ្វើ​ឲ្យ​នាង​ហាក់​មាន​អារម្មណ៍​ច្របូកច្របល់​ចំពោះ​អាជីព​ប្រដាល់​គុន​ចម្រុះ​របស់ខ្លួន​។

អ្នកលេង​គុន​ចម្រុះ​ខ្មែរ​-​អាមេរិក លើកឡើងថា «​ឥឡូវនេះ ខ្ញុំ​ស្គាល់​ខ្លួនឯង​ថា ទាំង​ក្បាច់​វ៉ៃ​ឈរ និង​ក្បាច់​ក្រោម ខ្ញុំ​ល្អ​ច្រើន​ដែល​អាច​វ៉ៃ​បាន​គ្រប់ទឹក​ទាំងអស់​។ ក្រោយពេល​ចាញ់​ចុងក្រោយ​នៅ ONE ខ្ញុំ​មាន​អារម្មណ៍​អត់​សូវ​មាន​ទំនុកចិត្ត​ក្នុងនាម​ជា​អ្នក​ប្រដាល់​សោះ​។ ប៉ុន្តែ​ដោយមាន​ការហ្វឹកហាត់​ដិតដល់​ក្នុង​រយៈពេល​ខូ​វិត​-១៩ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ល្អ​ច្រើនណាស់​»​។

នេះ​ជា​ឱកាស​លើក​ទី​៣​ហើយ​ដែល​កីឡាការិនី​ខ្មែរ​-​អាមេរិក​ឡើង​សង្វៀន ONE Championship បន្ទាប់​ពីលើ​ទី​១​ទទួលបាន​ជ័យ​ជ្នះ​លើ​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ក្នុង​ទឹក​ទី​១​នៅ ONE: Destiny of Champions នៅ​ឆ្នាំ​២០១៨ និង​លើក​ទី​២​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល​។

គិត​រហូតដល់​ពេលនេះ អែម សុ​វណ្ណា​រី មាន​ប្រវត្តិ​ប្រកួត​៤​ដង​ហើយដោយ​ទទួលបាន​ជ័យជម្នះ​៣​ដង និង​ចាញ់​១​ដង​។ ការឡើង​សង្វៀន​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​គឺជា​លើក​ទី​៥​ដែល​ត្រូវ​ធ្វើការ​ធ្ងន់​ទៀត​ជាមួយ​កីឡាការិនី​គុន​ចម្រុះ​កូរ៉េខាងត្បូង​។

Choi Jeong Yun បាន​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា​នៅ​សង្វៀន​ក្នុងប្រទេស​កំណើត​។ លើក​ទី​១ នាង​បាន​ផ្តួល​មិត្ត​រួម​ជាតិ Jiyeon Lee ដោយ​កណ្តាប់ដៃ​ក្នុង​ទឹក​ទី​១ និង​លើក​ទី​១ និង​លើក​ទី​២​បាន​ប្រើ​ក្បាច់​ឃ្លេ​ឲ្យ​មិត្ត​រួម​ជាតិ Young Joo Lee ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​១​។

សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន ONE កីឡាការិនី Choi Jeong Yun បាន​បរាជ័យ​ក្រោម​កណ្តាប់ដៃ​កីឡាការិនី​ប្រេ​ស៊ី​ល Maira Mazar នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

ចាំ​មើល​ថា កីឡាការិនី​កូរ៉េ​រូបនេះ​អាច​បង្ក​ការភ្ញាក់ផ្អើល​ដើម្បី​សាង​កំណត់ត្រា​ជ័យជម្នះ​នៅ ONE ឬ​កីឡាការិនី​ខ្មែរ​-​អាមេរិក​ជា​រកបាន​ជ័យជម្នះ​លើក​ទី​ពីរ​នៅ​ស្ថាប័ន​អន្តរជាតិ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម