Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌​តែងតាំង​លោក ប៊ុត បុប្ផា​ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ​ថ្មី​

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានសម្រេច​តែងតាំង​លោក ប៊ុត បុប្ផា ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ ជំនួស​លោក ដេ​ត ណូ ដែល​បាន​ចូលនិវត្តន៍។

ពិធី​ប្រកាស​តែងតាំង​នេះ​ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ ខែមករា ​ឆ្នាំ​២០២១​ ក្រោម​អធិបតីភាព​លោក ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​បុគ្គលិក​មន្ទីរ​វប្បធម៌​ជា ពិសេស​លោក ដេ​ត ណូ ចូលនិវត្តន៍ បាន​ខិតខំ​បំពេញការងារ​អស់ពី​កម្លាំង កាយ​ចិត្ត ប្រាជ្ញា ស្មារតី​ក្នុង​ការ​ដឹកនាំ​មន្ទីរ​ទទួល​បាន​លទ្ធផល​ល្អ​មានការ​គោរព​ពី​មន្ត្រីក្រោមឱវាទ​។

លោក​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្មី ដែល​បានផ្ដល់​សេចក្តីទុកចិត្ត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតាំង​ជា​ប្រធាន​មន្ទីរ​វប្បធម៌​ថ្មី ត្រូវបំពេញ​ការងារ​ឲ្យ​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត ស្របតាម​គោលការណ៍​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ មានការ​រីកចម្រើន ប្រតិបត្តិការ​ទន់ភ្លន់​ម៉ត់ចត់​ជាមួយ​មន្ទីរ អង្គភាព​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ​ទទួល​ការខុសត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង​” និង “​បង្កើន​មិត្ត​ខាងក្រៅ​” ព្រមទាំង​ប្រតិបត្តិការ​យ៉ាង​ម៉ឺងម៉ាត់​តាម​ពាក្យស្លោក “​កែទម្រង់​គឺ​រស់ បើ​មិន​កែទម្រង់​គឺ​ស្លាប់ “។

ជាមួយគ្នា​នោះ​ផង​ដែរ ​លោក​អភិបាលខេត្ត​ក៏បាន​ឱ្យ​លោក ប៊ុត បុប្ផា ដែល​ទើបតែ​តែងតាំង​ថ្មី ឱ្យ​និពន្ធ​រឿងរ៉ាវ​សាវតារ​បស់​ខេត្ត​ព្រះសីហនុ​ក្នុង​ប្រធានបទ​(​បុប្ផា​ផ្ដៅ​សោម​)​ដើម្បី​ដាក់ជូនទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រួត​ពិនិត្យមើល និង​ឯកភាព​ទទួលយក​លោក​នឹងដាក់​រឿងនេះ​ចូល​នៅពេល​បុណ្យ​សមុទ្រ​ឆ្នាំនេះ​តែម្ដង​។

នាឱកាស​នោះ​លោក ស្រី សួន រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើការ​ផ្តាំផ្ញើ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្មី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ចាត់​ចែក​ការងារ​ឱ្យមាន​តម្លាភាព និង​គណនេយ្យភាព ស្មោះត្រង់​តម្កល់​ផលប្រយោជន៍​រួម​ជាធំ មិនត្រូវ​មើលបំណាំ​គ្នា បើ​មាន​បញ្ហា​ប្រឈម​ត្រូវ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា។

ទន្ទឹម​នឹង​នេះ​ ត្រូវ​ខិតខំ​បង្កើត​ក្រុម​សិល្បៈ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត មន្ទីរ​ទេសចរណ៍ មន្ទីរអប់រំ អង្គការ សមាគមន៍​សិល្បៈ និង​វិស័យ​ឯកជន រៀបចំ​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​នៅ​តាម​ទីធ្លា​សាធារណៈ ដើម្បី​ផ្សព្វផ្សាយ​បង្ហាញ​សិល្បៈ ប្រពៃណី​វប្បធម៌ ឱ្យ​អ្នកទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ បង្កើន​ភាព​រស់រវើក​នៃ​វប្ប​ធ​ម៌ជាតិខ្មែរ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥០ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម