Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ផ្ដាំផ្ញើ ដល់​មន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​ ក៏​ដូច​គ្រប់​ថ្នាក់​មូលដ្ឋាន​ បន្ត​ខិតខំ​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ​​

បានផុស

នៅ

​លោក​ ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាង​លោក​វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច បាន​ផ្ដាំផ្ញើ​មន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​ ក៏​ដូច​ក្រុមការងារ​គ្រប់​មូលដ្ឋាន ត្រូវខិ​តខំ​បេ្ត​ជ្ញា​ចិត្ត បម្រើ​ប្រជាពលរដ្ឋ ឲ្យ​ល្អ​ថែមទៀត​តាមតែ​អាចធ្វើ​បាន ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋលេខាធិការ ​ម៉ែន សុចិត្រ បាន​ថ្លែង​នូវ​ការ​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ការងារ​ឱវាទ​ពិសេស​អ្នក​ទើប​ទទួល​តំណែង​ថ្មី​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​បន្ត​ចុះ​ជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវ ឲ្យ​ខ្ពស់ ក្នុង​ការចុះពិនិត្យ​លើ​ប័ណ្ណ​សមធម៌​របស់​គ្រួសារ​ក្រីក្រ ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​រាជរដ្ឋាភិបាល​។ ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធម៌​ តាម​លក្ខខ័ណ្ឌ​ ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​នាក់​ ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សរុប​ទូទាំង​ប្រទេស​។

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោកស្រី សៀម សុភ​វ​ត្តី អតីត​អនុប្រធាននាយកដ្ឋាន​សុខុមាលភាព​សង្គម ទៅជា​ប្រធាន​នាយកដ្ឋាន​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា លោក​ វង សូត បាន​ជំរុញ​ដល់​មន្ត្រី​ទាំងអស់​ពិសេស​ប្រធាន​នាយកដ្ឋាន​ទើប​តែងតាំង​ថ្មី​ត្រូវ​បន្ត​ការងារ​មួយ​នេះ​ ឲ្យ​ខ្ជាប់ខ្ជួន​តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក មួយ​ពោល​ថា យើ​ង​មិន​ទុក​នរណា​ម្នាក់​ជួប​ការ​លំបាក​ដោយ​មិនបាន​ដោះស្រាយ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម