Connect with us

ព័ត៌មានជាតិ

៣០ ម៉ោង សមត្ថកិច្ច​បំបែក​សំណុំ​រឿង​រំលោភសម្លាប់​ អ្នក​ធ្វើកម្មករ​ដូច​គ្នា

បានផុស

នៅ

លោក​វរសេនីយ៍ឯក ឡាយ ទី​រ៉ូ នាយការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិតធ្ងន់ ​នៃ​ស្នងការ​នគរបាល​ខេត្ត កោះកុង បា​ន​ធ្វើ​ការ​បង្ហាញមុខ​ជនសង្ស័យ​១​រូប​ ករណី​រំលោភ និង​សម្លាប់​គិតទុក​ជាមុន​ ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច ចំណោទ​ដីខ្មៅ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះ​កុង។​​

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ គូ​សបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ២០២១​ថា សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ចំណាយពេល​អស់​ជាង​៣០​ម៉ោង​ ទើប​ចាប់​ឃាត់​ជនសង្ស័យ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ អ៊ូ អា​រី​ហ្វី​ន ហៅ ហ៊ីម សា​អាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខ​របរ​ជា​កម្មករ​រោងចក្រ​KKN1 រស់នៅ​បន្ទប់​ជួល ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ មាន​ស្រុក​កំ​ណើត​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូទុម​សាគរ​។ រីឯ​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ឆ​.​ស​.​វ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​KKN4 ទីកន្លែង​កំណើត នៅ​ឃុំ​អណ្តូងទឹក ស្រុក​បូទុម​សាគរ​។​

សមត្ថកិច្ច​ជំនាញ​បន្តថា ជនរងគ្រោះ​ស្គាល់​ជនសង្ស័យ​តាមរយៈ​ហ្វេ​សប៊ុ​ក​ ១​ខែ​មកហើយ លុះ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា កន្លងទៅនារី​រងគ្រោះ​នឹក​កូនប្រុស​អាយុ​២​ឆ្នាំ ​ដោយ​ចង់​ទៅលេងស្រុក នៅ​ឃុំ​អណ្តូង​ទឹក ព្រោះ​ស្អែក​ជាថ្ងៃ​អាទិត្យ​ឈប់សម្រាក​ពី​ការងារ​។​

តាម​ចម្លើយសារភាព​ជនសង្ស័យ ពេល​ដឹង​បែបនេះ ជនសង្ស័យ​ក៏​ធ្វើ​ស្ម័គ្រចិត្ត​ឌុប​ជូន​នាង​ទៅដោយ​ចាប់​ផ្តើម​ធ្វើដំណើរ​ចេញ​ពីផ្ទះ​ជួល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ ម៉ោង​៥​ល្ងាច លុះដល់​ចំណោត​ដីខ្មៅ​ក៏​ជនសង្ស័យ​ធ្វើសកម្មភាព​រំ​លោភ ច្របាច់ក វ៉ៃ​ទៅលើ​ផ្ទៃមុខ​នារី​រងគ្រោះ រួចហើយ​យក​អាវ​ចង​ក ​អូស​ទៅ​ផ្លុង​ចោល​ក្នុងព្រៃ​តែម្តង​។​

ក្រោយ​ការ​ផ្តល់ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ និង​បទបញ្ជា​ស៊ើបអង្កេត​តាមដាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង​។ ​សមត្ថកិច្ច បានចុះ​ឃាត់​ខ្លួនជនសង្ស័យ​បានសម្រេច កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ២០២១នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​។​

វត្ថុតាង​ដកហូត​មាន​ម៉ូតូ ZoomerX ២០១៩ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ម៉ូតូ​២​គ្រឿង ថវិកា​៤​ម៉ឺន​រៀល ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង​និង​បញ្ចូនទៅ​អនុវត្ត​នីតិវិធីនៅតុលាកា​រ នាវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ២០២១​នេះ​៕

អត្ថបទ ៖ ដែនដីកោះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម