Connect with us

ព័ត៌មានជាតិ

ផ្ទះ​៨​ខ្នង​ជា​អំណោ​យរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានប្រគល់ជូន​​ពលរដ្ឋ​ ​

បានផុស

នៅ

​​នៅព្រឹកថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បានធ្វើ​ពិធី​ប្រ​គល់​ផ្ទះ​ចំនួន​៨​ខ្នង​ជូន​ដល់​ពលរដ្ឋ​ជួប​ការលំបាក និង​រងគ្រោះ​ដោយ​ទឹក​ជំនន់កន្លងមក នៅ​ឃុំ​បត់​ត្រង់ និងឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​​។

​តាមរ​យះលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ក្រុមការងារ​ជាច្រើន​នាក់​ទៀត បាន​ធ្វើការ​ប្រ​គល់ផ្ទះ​ដល់​ពលរដ្ឋនៅ​ឃុំ​បត់​ត្រង់ចំនួន ៥​ខ្នង និងឃុំ​ប្ញ​ស្សី​ក្រោក​ចំនួន​៣​ខ្នង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រ័ត្ន ដា​ស៊ីណង់ អភិបាលស្រុក​មង្គល​បូរី​ បាន​ឲ្យ​ដឹងថា ​ពលរដ្ឋ​រស់នៅ​ប្រប ​បណ្តោយ​ស្ទឹង​មង្គល​បូរី​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលធ្វើឲ្យ​ខូចខាត​ផ្ទះសម្បែង​ឬ​ទីជម្រក​ដែល​មិន​មាំទាំ​និង​រង​ផល​ប៉ះ​​ខ្លាំង​ត្រូវ​បាន​កងកម្លាំង​និង​អាជ្ញាធរ​ ជួយ​សាងសង់​ផ្ទះ​ឲ្យ ដែល​ជា​អំណោយរបស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ជា​បន្ត​បន្ទប់​ចំនួន​ជាង​៣០​ខ្នង​មកហើយ​ផងដែរ​។ ​ក្នុងនោះ​​ពលរដ្ឋ​ទីទ័លជួប​ការលំបាក និង​រងគ្រោះ​ដោយ​ទឹកជំនន់​ បានទទួល​ផ្ទះ​ទាំង​៨​ខ្នងជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុនសែន​​ តាមរយះ​លោក ទេសរដ្ឋមន្ត្រី គន់ គីម​​ បាន​ទទួលយក​ទាំង​ក្តីរំភើប និង​លើ​កម្រាប​ដៃ​​ដប់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​ ជួយ​បីបាច់​ថែរក្សា​សម្តេច ព្រមទាំង​ក្រុមគ្រួសារ​ឲ្យ​ជួបតែសេចក្តីសុខ​គ្រប់​ពេលវេលា​៕

អត្ថបទ​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម