Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​ស្លាក​ឈ្មោះ​ទាហាន​ម្នាក់ និងគ្រាប់​មិនទាន់​ផ្ទុះ​ជាង​៦​តោន ក្នុង​ការ​រុករកនាវា​លិច​នៅ​បាតទន្លេ​មេគង្គ

បានផុស

នៅ

​ប្រតិបត្តិ​ការរុករក​និង​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​ក្នុង​នាវាចម្បាំង​ ដែល​បាន​លិច​ក្នុង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ចាម ​ក្នុង​សម័យ​ស​ង្ក្រា​ម​ឆ្នាំ​១៩៧០​ដល់ ១៩៧៥ បាន​ប្រទះឃើញ​ស្លាក​ឈ្មោះ​ទាហាន​ម្នាក់ដែក​ចំនួន​មួយ និង គ្រាប់​យុទ្ធភណ្ឌ​ប្រមាណ​ជាង​ប្រាំមួយ​តោន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​រក្សា​សន្តិសុខ​បោសសម្អាត​មីន​ និង​កាកសំណល់​សង្គ្រាម​ បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៦ មករា ២០២១​នេះ​ថា​៖​ លទ្ធផល​នៃ​យុទ្ធនាការ​របស់​កងក​ម្លាំ​ង​ជំនាញ​បាន​ប្រមូល​ស្រង់​គ្រាប់កាំភ្លើង​ចេញពី​ក្នុង​នាវាចម្បាំង ដែល​បាន​លិច​នៅ​បាត​ទន្លេមេគង្គ ស្រុក​ស្រី​សន្ធរ និង ស្រុក​កងមាស អំឡុង​ឆ្នាំ​១៩៧០-១៩៧៥ គឺ​សរុប​ប្រហែល​ជាង ៦.០០០ គីឡូក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ី សុភា បាន​មាន​ឲ្យ​ដឹងទៀតថា​ ក្នុង​នោះ​មាន​គ្រាប់​កាំភ្លើងត្បាល់​ទំហំ ៨១ មី​ល្លី​ម៉ែត្រ ៦០​មី​ល្លី​ម៉ែត្រ​និង​គ្រាប់​កាំភ្លើងយន្ត​១២,៧​មី​ល្លី​ម៉ែត្រ​។ ​ជាមួយនេះ ក្រុម​រុករក​បាន​ប្រទះឃើញ​ស្លាក​ឈ្មោះ​ទាហាន​ម៉ា​រី​ន​ខ្មែរ​ម្នាក់​ ដែល​សរសេរ​ជា​ភាសា​បារាំង CHHIM-CHHEANG-LY Marine Nationale Khme’re ,​ ដែក​ចំនួន​មួយ និង កាំបិត​ទាហាន​មួយ តែ​មិន​ប្រទះឃើញ​ឆ្អឹង​ជា​សាកសព​មនុស្ស​ទេ។ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ី សុភា បាន​បន្ថែម​ថា ​ប្រតិបត្តិការ​បាន​និង​កំពុង​រុករក​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​នេះ ក្រុម​រុករក​បាន​ធ្វើ​ក្រោម​ផ្ទៃ​ទឹកទន្លេ​ជុំវិញ​នាវា​ ដែល​លិច​ចំនួន​ពីរ​គ្រឿង ដែល​បាន​កប់​ក្រោម​ខ្សាច់​ជម្រៅ​ប្រមាណ​ប្រាំ​ម៉ែត្រ ក្នុង​ជម្រៅ​ទឹកទន្លេ​ចាប់ពី ២០ ទៅ ៣០​ម៉ែត្រ ក្នុង​រង្វង់​ផ្ទៃ​បាន​ទន្លេ​ប្រហែល ១៥០​ហិកតា​។

​គួរ​បញ្ជាក់​ថា​យុទ្ធនាការ​នេះ​ បាន​ចាប់​ផ្តើម​តាំងពី​ចុង​ឆ្នាំ​២០២០​ក្រុម​រុ​រក​មិនទាន់​អាច​កំណត់​បាន​ពេល​ច្បាស់លាស់​ ក្នុង​ការ​ស្រង់​យក​នាវាចម្បាំង​ឡើង​មក​លើគោក​នៅ​ពេល​ណា​នោះ​ទេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម