លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សន្តិភាព​បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ធ្វើបុណ្យ​ទាន​តាម​បំណងប្រាថ្នា​រៀងខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សន្តិភាព​បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ធ្វើបុណ្យ​ទាន​តាម​បំណងប្រាថ្នា​រៀងខ្លួន

Published

on

កែប ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា ប្រទេសជាតិ​មាន​សុខសន្តិភាព​បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ធ្វើបុណ្យ​ទាន​តាម​បំណងប្រាថ្នា​រៀងខ្លួន​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​បាន​អញ្ជើញ​ក្នុង​ពិធី​ដង្ហែរ​អង្គ​ឋិ​ន​ទាន​ទៅកាន់ វត្ត​វិបសនាធុរៈ​ខេត្ត​កែប (​ហៅ​វត្ត​សមាធិ​) ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប នា​រសៀល​សៅរ៍ ១៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០។

នៅក្នុង​ពិធី​នោះ​ផងដែរ​ ក៏​មាន​វត្តមាន​លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប លោក​សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មហា​ឧបាសិកា សុខ អ៊ី​ម ព្រ​ទាំង​អស់លោក​លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​បាន​ញ៉ាំង​ឲ្យ​ពិធី​ដង្ហែរ​អង្គ​កឋិន​នេះ​ដំណើរការ​ទៅបាន​ដោយ​រលូន។

ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នូវ​ដល់​អង្គពិធី​ដោយ​ក្តី​នឹករលឹក និង​ការយកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​បន្ថែម​ទៀត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ពុទ្ធចក្រ ក៏មាន​ការ​រីក​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ម្លប់​នៃ​សុខសន្តិភាព។

លោកជំទាវ​បាន​បន្ត​ទៀតថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន ហើយក៏​ជា​ថ្ងៃ​បោស​ថ​សីល និង​ជា​ថ្ងៃ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​អក​បំ​បុក និង​សំពះ​ព្រ​ខែ ដែលជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ផងដែរ។ បុណ្យ​កុសល​ទាំងឡាយ ដែល​កើត​ពី​សទ្ធា​ជ្រះថ្លា ធ្វើបុណ្យ​កឋិនទាន សាមគ្គី ជូន​ចំពោះ ជីដូន ជីតា ញាតិកា​ទាំង​ប្រាំពីរ សណ្តាន ដែល​បាន​ចែក​ឋាន ទៅកាន់​បរលោក ខាងមុខ ព្រមទាំង បាន​ជូន​នូវ​បុណ្យ​កុសល ជូន​ចំពោះ អស់លោក​លោក ស្រី​លោក​ឧកញ៉ា​និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជា អ្នក​ផ្តើមបុណ្យ សូម​ទទួល បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន​រៀងរហូត​តទៅ។

ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​មានប្រសាសន៍ថា​ខណៈដែល​ពិភពលោក​កំពុង​ត្រូវបាន​វាយលុក​យ៉ាងធ្ងន់ធ្ងរ​ឆក់យក​ជីវិត​មនុស្ស​ជាង​មួយ​លាន​នាក់ និង​បាន​ផ្តាំផ្ញើ​ដល់​ពុទ្ធបរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​គម្លាត​បុគ្គល គម្លាត​សង្គម និង​ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ជំងឺ កូ​វីដ ១៩ ដើម្បី​ឲ្យ​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វីដ​១៩ ដោយ​ត្រូវ ៖ ធ្វើ​អនាម័យ​ជាប្រចាំ ដូចជា​លាងដៃ​និង​សាប៊ូ ឬ​អាកុល ឬ ទឹក​ជែ​លកំ​ចាត់​មេរោគ​។ ការ​ចូ​ល​រួម​អនុវត្ត​តន៍​ឲ្យ​បាន​នូវ​គម្លាត​បុគ្គល​និង​គម្លាត​សង្គម និង​ប្រើប្រាស់​ម៉ាស់​ជាប្រចាំ​ខណៈពេល​ចូលទៅ​តំបន់​ទីប្រជុំជន​។ ជាពិសេស ត្រូវ​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែលមាន​នៅក្នុង​វត្ត​ឲ្យ​បាន​គង់វង្ស សម្រាប់​ទុក្ខ​ជា​កេរ្តិ៍​ដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត៕
ដោយ ៖ វិមាន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម