Connect with us

ព័ត៌មានជាតិ

ជំពាក់លុយមិនសង សមត្ថកិច្ចចាប់ខ្លួនថៅកែបូមខ្សាច់ស្ពានព្រែកសំរោងទៅតុលាការ

បានផុស

នៅ

សមត្ថកិច្ចសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូប ពីបទរំលោភលើសេចក្តីទុកចិត្ត និងបទក្លែងឯកសារសាធារណៈ។

បុរសជនសង្ស័យ មានឈ្មោះ ឡុង ហ្វី​លី​ប អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​​ច្បារអំពៅ រាជធានីភ្នំពេញ។ 

តាមប្រពភពព័ត៌មានពីសមត្ថកិច្ចសង្កាត់ព្រែកថ្មី បុរសជនសង្ស័យជាថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះ  នៅ​គល់ស្ពាន​ព្រែក​សំរោង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន​បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ ។​ ​    

សេចក្តីរាយការណ៍ឲ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ រូបនេះដោយសាតែលោក គេច​វេស​មិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច ​និង​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​អម​តុលាការ។​   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ ឡុង ហ្វី​លី​ប បាន​សារភាព​ថា ខ្លួន​បាន​បើក​ក្រុមហ៊ុន​ឈ្មោះ MPL ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ខ្ចី​ប្រាក់​ពី​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​បង់ពន្ធ​រថយន្ត​ដែកលបញ្ជា​ទិញ​ពី​ឌូ​បៃ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​នេះ​បង់​មិន​គ្រប់​ទើប​ខ្លួន​សុំ​ខ្ចី​បន្ថែមចំនួន​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ការខ្ចី​ម្ដងៗ ខ្លួន​បានចេញ​សែក​តម្កល់ និង​ដាក់​ប្លង់ដី​ដើម្បី​ធានា​លើ​បំណុល។

ក្នុង​នោះ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ចំនួន​៤៨ ០០០​ដុល្លារ​លើ​រថយន្ត​១២​គ្រឿង​ដែល​នាំចូល មាន​រថយន្ត​បា​ឡែ​ន រថយន្ត​ព្រូស និង​រថយន្ត​លុច​ស៊ី​ស។​ បន្ទាប់មក​ខ្លួន​បាន​លក់​រថយន្ត​ទាំងនោះ​អោយ​ក្រុមហ៊ុន​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ស្ទះ​លុយ​បង្វិល​ប្រាក់​សង​មក​ខ្លួន​មិនទាន់​ពេលវេលា​ដែរ ទើប​ខ្លួន​នៅ​ជំពាក់​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ​ ដល់​សព្វថ្ងៃ ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម