Connect with us

ព័ត៌មានជាតិ

កាណូតពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាល​ឲ្យយុវជនម្នាក់ស្លាប់

បានផុស

នៅ

យុវជនម្នាក់បានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដោយសារកាណូតពីរគ្រឿង បុកគ្នា​នាថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចដីក្រហមក្នុងព្រែកស្ទឹងចាស់ អតីត​ឡូត៍​លេខ​២​ស្ថិតក្នុងភូមិកំពង់​ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក​វរសេនីយ៍ឯក​ ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងថា​ ​មុនពេលកើត​ហេតុ​គេ​ឃើញកាណូតស្មាច់​១គ្រឿង បើកបរយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នា លុះដល់ចំណុច​កើត​ហេតុ​ក៏ស្រាប់​តែ​កាណូតជនបង្ក​នៅតែមិនបន្ថយល្បឿន ហើយតម្រង់ទិសដៅ​ទៅរកកាណូតជនរងគ្រោះ​បណ្ដាល​ឲ្យបុក​គ្នា​ពេញទំហឹងតែម្តង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ កែល ម៉ោល ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិថ្វាង ​ឃុំ​កោះ​ជី​វាំង​ ស្រុកឯកភ្នំ(ស្លាប់)។ ចំណែកឯជនបង្កឈ្មោះ ចាន់ ​​ជារឿត​ ភេទប្រុស អាយុ ៤២ឆ្នាំ ​បច្ចុប្បន្ន​រស់​​នៅ​ភូមិកំពង់ប្រហុក ឃុំកោះជីវាំង​ស្រុកឯកភ្នំ ខេត្តបាត់ដំបង ​។​

ក្រោយគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានចុះពិនិត្យរួចធ្វើកំណត់ហេតុប្រគល់សាកសព​ឲ្យក្រុម​គ្រួសារ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
 
អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម