Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​៣៧​នាក់ ត្រូវ​ទាហាន​ឈុតខ្មៅថៃ ចាប់ខ្លួន ​​

បានផុស

នៅ

​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន៣៧​នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃត្រូវសមត្ថ​កិច្ច​ទាហាន​កង​រយ​ទី​១៣០៥ ទាហាន​ឈុត​ខ្មៅ​ទី​១៣ ចាប់​ឃុំខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភ​ពព័ត៌មាន​ច្បា​ស់ការ​ បាន​រាយការណ៍​ពី​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ ថា កាល​ពី​ព្រលប់​ថ្ងៃ​ទី២៦ ខែ​មករា​ ឆ្នាំ​២០២១​នេះ នៅ​ក្នុង​ទឹកដី​ខេត្ត​ស្រះ​កែវ ចាន់ បុរី និង​រ៉ាក់យ៉ង​ ប្រទេស​ថៃ​ មានក្រុម​ទា​ហាន​ឈុត​ខ្មៅ​ទី​១៣ ដោយ​ទទួលបាន​សេចក្ដីរាយការណ៍​ថា មាន​ពលករ​ខ្មែរ​ជាច្រើនលួច​ចូល​ប្រ​ទេស​ដោយ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទើប​ចាត់​កម្លាំង​ក្រុម​ប្រតិបត្តិការ​ព័ត៌មាន និង​កម្លាំង​ចល័ត​រហ័ស សហការ​ជាមួយ​នគរ​បាល​អន្តោប្រវេសន៍​ខេត្ត​ស្រះ​កែវ កម្លាំង​នគ​របាល​ស្រុក​ ខ្លង​ហាត និង​អាសាស្ម័គ្រ​ ស្រុក​ខ្ល​ង​ហាត រួមគ្នា​ចេញ​ល្បាត​ដើម្បី​រុករកក្រុម​ពលករ​ខាងលើ។

ប្រភព​បាន​បន្ត​ទៀតថា សមត្ថកិច្ច​ទៅដល់​បរិវេណស្រះ​ចាក់​សម្រាម​ភូមិ​ខៅឌី​ន ហើយ​បាន​ប្រទះ​ឃើញ​ពលករ​ខ្មែរ​លួច​ចូល​ប្រទេស​ដោយ​ខុសច្បាប់ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​បរិវេណ​ប​ង្គោលគីឡូម៉ែត្រ​TV១២៨៩៩១​ភូមិ​ខៅ​ឌី​ន ឃុំ​ខ្ល​ង​ហាត ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រមាណ​១.៣​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ពលករ​ខ្មែរ​ទាំងនោះ​តែម្តង។ ចំនួន​ពលករ​៣៧​នាក់នោះ​ គឺ​មិន​មាន​ឯកសារ​ធ្វើដំណើរ​អ្វី​ទាំងអស់ បន្ទា​ប់មក​សមត្ថកិច្ចបាន​ឃុំខ្លួន​ពលករ​ខ្មែរ​ទាំងនោះ​តែម្តង៕

អត្ថបទ ៖ ​ពៅ​រិ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម