Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនអ្នករត់ការចូលសញ្ជាតិ សុីដាច់លុយថៅកែចិន៧៦មុឺនដុល្លារ

បានផុស

នៅ

បុរសម្នាក់ ដែលធានារត់ការចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ ហើយសុីដាច់ប្រាក់ចំនួន៧៦មុឺនដុល្លារ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ដែលត្រូវចាប់ខ្លួនឈ្មោះ សុិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ។

តាមអង្គហេតុនៃដើមចម ដែលបណ្ដាលឲ្យមានការចាប់ខ្លួនឈ្មោះសុិន ដាវុធ គឺកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដាក់ពាក្យសុំចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ គឺឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ បន្ទាប់មកឈ្មោះ សុិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦មុឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល។ បន្ទាប់មកលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦មុឺនដុល្លារឲ្យមកឈ្មោះ សុិន ដាវុធ ដើម្បីធ្វើការនេះ ។

លុះដល់ថ្ងៃកំណត់មកដល់មិនឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិសោះឡើយ ហើយឈ្មោះ សុិន ដាវុធ បានគេចខ្លួនបាត់រហូតមក។ រហូតដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ សុិន ដាវុធ ពេលនោះជន​សង្ស័យ​បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរយត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយសន្យាថានឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះមិនឃើញសងប្រាក់វិញសោះទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង ៕

អត្ថបទ៖ មករា

សូមចុចអាន៖ បង្ហាញមុខ​ជនសង្ស័យ​៧​នាក់​ បន្ទាប់ពី​ដេញ​កាប់សម្លាប់​ជនរងគ្រោះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម