Connect with us

ព័ត៌មានជាតិ

សណ្ឋាគារ​លំដាប់ផ្កាយ​ប្រាំ និង​ខុន​ដូ វីន​ដាម ត្រូវបានបញ្ចប់​គ្រោង របស់មជ្ឈមណ្ឌល​លី​ស៊ីន​CEO

បានផុស

នៅ

មជ្ឈមណ្ឌល​លី​ស៊ីន​CEO ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ បាន​បញ្ចប់​គ្រោង​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុន​ដូ វីន​ដាម​និង​កសាង​ដល់​ជាន់​ដំបូល​ហើយ​កាលពី​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ដោយមាន​ការចូលរួម​ប្រសិទ្ធិ​ពរ​ពី​ព្រះសង្ឃ និង ការ សម្តែង​ម៉ុង​សាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះ ​ក៏​មាន​ការចូលរួម​ជា​សក្ខីភាព​នៃ​ភាពជោគជ័យ​នេះ​ ពីលោក​ឧកញ៉ា​ហ៊ុន តូ ,​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប ស៊ី ម៉ី​ង​ជី​ង​, លោកនាយក​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប វ៉ាង ចុង​ឡុង អ្នកស្រី​ប្រធាន​នាយក​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប លីវ ខៃ​លី លោក​ប្រធាន​ក្រុមហ៊ុន​GCC អ៊ី ជា​ឈី លោកនាយក​ប្រតិបត្តិ​GCC ឡាយ យ៉ាន​ឈី ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​។

​ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប លោក ស៊ី ម៉ី​ង​ជី​ង បាន​ថ្លែងថា៖ ជំងឺ​កូ​វីដ​១៩​បាន​ប៉ះពាល់​ដល់​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ការដ្ឋាន​ខ្លះទៀត ​ត្រូវ​បាន​ផ្អាក​ក្នុង​ការ​សាងសង់​។ ក៏ប៉ុន្តែ​ ក្រុមហ៊ុន​លី​ស៊ីន​គ្រុប​ មិនបាន​ឈប់​ឬ​ផ្អាក​ការ​សាសង់​ទេ គឺ​នៅតែ​បន្ត​ពង្រីក​ទៅមុខ​រហូត​ ។​ ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្ការ និង ទប់ស្កាត់​កា​ររីក​រាលដាល​នៃ​កូ​វីដ​១៩​ និង​គោលបំណង​នៃ​ការ​សាងសង​ប្រកបដោយ​សុខ​សុវត្ថិភាព​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប បានបញ្ចប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ភាពជោគជ័យ​ជាមួយនឹង​ល្បឿន​លឿន គុណភាព និង មាន​ប្រសិទ្ធភាព​។ លោក​បាន​បញ្ជាក់ថា​៖​ ការបោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​ជោគជ័យ​របស់​ក្រុមហ៊ុន​លី​ស៊ីន CEO បានធ្វើឲ្យ​សណ្ឋាគារ​ផ្កាយ​ប្រាំ​និង​ខុន​ដូ វីន​ដាម​សាងសង់​ដល់​ដំបូល​នៃ​អាគារ ​ដែល​មានន័យថា ​ពិតជា​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ដល់​ដំណាក់កាល​បន្តបន្ទាប់​។ ​យោង​តាម​ផែនការ ​ក្នុង​កា​សាងសង់​បន្ទាប់​របស់​ក្រុមហ៊ុន​លី​ស៊ីន​CEO បាន​ផ្តោត​សំខាន់​ទៅលើ រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ​ ដែល​មាន​រូបរាង​ពពក និង សំណង់​ខាង​ក្នុង​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ WYNDHAM នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​តាម​ការ​គ្រោងទុក​។

​ក្នុង​រយៈពេល​ប៉ុន្នា​ន​ឆ្នាំ​ចុង​ក្រោយនេះ ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​លឿន​។ ការ​រីកចម្រើន​នេះ​មាន​អត្រា​ប្រមាណ ៧% ក្នុង​រយៈពេល ៩​ឆ្នាំ​ជាប់ៗ​គ្នា នេះ​ធ្វើ​ឲ្យ​ការ​វិនិយោគ​បរទេស​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដោយមាន​តម្រូវការ​កាន់​តែច្រើន​នូវ​អាជីវកម្ម​និង​កន្លែង​ស្នាក់នៅ​កើន​ឡើង​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មាន​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់​។​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប គឺជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឆ្នើម​ដ៏​ច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅ​ឆ្នាំ​២០១៣ ដោយ​យោងតាម​អនុលោម​គោលនយោបាយ​«​ផ្លូវ​មួយ​-​ខ្សែក្រវ៉ាត់​មួយ​»​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​លី​ស៊ីន​គ្រុប បាន​បង្កើត​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​លី​ស៊ីន​គ្រុប បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដោយមាន​ការរួមបញ្ចូល ការអភិវឌ្ឍ​ដីធ្លី ការអភិវឌ្ឍ​អចលនទ្រព្យ​បម្រើ​សេវាកម្ម​ទេសចរណ៍​ជំនួញ​ពាណិជ្ជកម្ម​អន្តជាតិ ម្ហូបអាហារ​និង​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​ក្រោម​ការសហកា​រួមគ្នា​រវាង​ប្រទេស​ក​ម្ព​ជា​និង មហា​សម្ព័ន្ធមិត្ត​ចិន​។ ចំពោះ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ផ្ទៃដី​ទំហំ​២៥០០​ហិកតា​នៃ​គម្រោង​លី​ស៊ីន​ស៊ី​កាង​ស៊ីន​ឆឹង ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប និង រាជរដ្ឋាភិបាល​កម្ពុជា នឹង​ជំរុញ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​របស់​ក្រុងព្រះសីហនុ​ទាំងមូល និង​ទាក់ទាញ​យ៉ាងខ្លាំង​នូវ​ការវិនិយោគ​និង​សហគ្រាស​បរទេស​។ វា​ក៏​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏​មមាញឹក ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និង​ជា​គម្រោង​ថ្នាក់ជាតិ​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​ជាមួយនឹង​ពិភពលោក​។

​ក្រៅពី​គម្រោង​លី​ស៊ីន​ស៊ី​កាង​ស៊ីន​ឆឹង​នៅក្រោម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប ក៏មាន​គម្រោង​អភិវឌ្ឍន៍​ដ៏​សម្បូរបែប​សម្រាប់​ក្រុងព្រះសីហនុ សណ្ឋាគារ​ផ្កាយ​ប្រាំ​អម​ជាមួយ​ទេសភាព​ឆ្នេរ​លើសពីនេះ​ ក្រុមហ៊ុន​លី​ស៊ីន​គ្រុប​និង​ក្រុមហ៊ុន​GCC​គ្រុប​ បានរួម​គ្នា​បង្កើត​គម្រោង​សំណង់​វីឡា​ទំហំ​ប្រហែល ៣៤ ហិកតា​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះថា​បុរី​NADI​និង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​អូរឫស្សី​ថ្មី​ភ្នំពេញ​។​ ទន្ទឹមនឹងនេះ ​ក្រុមហ៊ុន​ក៏បាន​រៀបចំ​ផែនការ​អភិវឌ្ឍ​ជាច្រើន​ដំណាក់កាល​ជា​បន្តបន្ទាប់​។ ម្យ៉ាងវិញទៀត ​ក្នុងនាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា​ហើយក៏​ជា​អ្នក​សាងសង់​និង​ត្រួសត្រាយ​នា​ពេល​អនាគត​ជាមួយនឹង​បទពិសោធន៍​ពាណិជ្ជកម្ម​ជាច្រើន​ឆ្នាំ​ ការយល់​ច្បាស់​អំពី​ទីផ្សារ​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប​ ក៏​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលខុសត្រូវ​របស់ខ្លួន​ ក្នុង​ការ​បញ្ចូល​ធនធាន​ ដែល​មាន​គុណភាព​ខ្ពស់​ជូន​ដល់ទី​ក្រុង​និង​ប្រជាជន​។​ ស្ថិតនៅ​ក្នុង​បរិបទ​នេះ អា​ផាត​មិន​សណ្ឋាគារ​អាជីវកម្ម​ស្រា​លំដាប់​ផ្កាយ​៥​រួមបញ្ចូល​ទាំង​គេហដ្ឋាន ​ដែល​មាន​គុណភាព​ខ្ពស់​និង​អាជីវកម្ម​លំដាប់​ខ្ពស់​មួយ​បាន​ចាប់កំណើត​ឡើង​។​

​ទន្ទឹមនឹងនេះ​លី​ស៊ីន​CEO​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​ពិភពលោក​ គឺ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​WYNDHAM ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​កម្រិត​ផ្កាយ​ប្រាំ​ឈានមុខ​គេ លើ​ពិភពលោក​ដល់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​ភ្ញៀវ​គ្រប់រូប​ទទួលបាន​ការ​គោរព​នៅទីនេះ​។​ គួរ​បញ្ជាក់​ថា​ មជ្ឈមណ្ឌល​លី​ស៊ីន​CEO ដែលមាន​កម្ពស់​ជាង​៣០​ជាន់​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២២​គ្រោង​ខាងមុខនេះ​៕​

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម