Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ជួយ​ពលករ ពល​ការិនី​ខ្មែរ​ចំនួន​៦​នាក់ បាន​ត្រឡប់​កម្ពុជា​វិញ​

បានផុស

នៅ

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា នេះ​ថា ដោយមាន​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត ពលករ ពល​ការិនី​ខ្មែរ​ចំនួន​០៦​នាក់ និង​ទារិកា​០១​នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​អាកាសចរណ៍​សឹង្ហ​បូរី​លេខ SQ5008 នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក កុយ គួ​ង ស្ថានទូត​បាន​ជួយ​រៀបចំ​ឯកសារ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ជូនទៅ​ធ្វើតេស្ត​កូ​វីដ​១៩ ព្រមទាំង​បាន​ចាត់​មន្ត្រី​ជូន​ពលករ ពល​ការិនី និង​ទារិកា​ខាងលើ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែមករា កន្លងមក​ថ្មីៗ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ជួយ​សម្របសម្រួល​ដល់​ព​លករ ពល​ការិនី​កម្ពុជា​ចំនួន​១៨​នាក់ ឲ្យ​បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ផងដែរ តាម​ជើងយន្តហោះ​សឹង្ហ​បូរី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម