ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ ដើម្បីពង្រឹងស្មារតីកងទ័ព ត្រូវយករូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន
Published
1 month agoon
By
Kang Tolaការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ ពង្រីកកិច្ចសន្ទនា និងពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែកទៅលើការធានានិរន្តរភាពរបស់អង្គភាព គឺជាកិច្ចការដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយ និងក៏បានដំណើរការទៅមុខផងដែរ ក្រោមរូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន” ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសនៅរកនិរន្តភាព និងភាពម្ចាស់ការ។ គ្រួសារទ័ពដែលមានដីបង្កបង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឲ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ។ ពាក្យថា “កងកម្លាំងប្រដាប់អាវុធ គឺជាខែលនៃការការពារជាតិ” គឺពិតជាត្រឹមត្រូវ ហើយរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជួយដោះស្រាយគោលនយោបាយជាច្រើន ដើម្បីឱ្យខែលនេះមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែមានលំនឹង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះ សំដៅធ្វើយ៉ាងណាឱ្យកងទ័ព និងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯង ដោយប្រើប្រាស់យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ បណ្ដាស្ថាប័ន-អង្គភាពស៊ីវិល, សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជានៅមានការជួបប្រទះនូវឧបសគ្គខ្លះៗមួយចំនួន ជាពិសេសក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង០១ ឆ្នាំកន្លងមកនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា អង្គសិក្ខាសាលាបានគាំទ្រទិសដៅនៃការបង្វែរទិសមួយផ្នែក នៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែង និងការសហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពគ្រួសារយោធិន តាមរយៈការខិតខំជំរុញសកម្មភាពនានាជាអាទិ៍ ការខិតខំបន្តកសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យ, ការបន្តកសាងនិងពង្រឹងប្រៀបការពារជាតិ, ការបន្តរៀបចំគម្រោងអភិវឌ្ឍផ្នែកកសិកម្ម ដោយភ្ជាប់នឹងការជួយគាំទ្រផ្នែកគ្រឿងយន្តកសិកម្ម កម្ចីឥណទានអត់ការប្រាក់ និងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់យោធិនមុនចូលនិវត្តន៍ និងកូនចៅយោធិន ដែលនេះគឺជាការផ្តល់ឱកាសលើកទឹកចិត្តសំខាន់ដោយពិតជាបានជួយឱ្យពួកគាត់មានលំនឹងជីវភាពគ្រួសារសមរម្យក្នុងសង្គមជាតិ។

ជាទិសដៅទៅមុខ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមមតិយោបល់ថា ទី១-បន្តពង្រឹងប្រព័ន្ធការងារ គណនេយ្យភាព និងប្រសិទ្ធភាពលើកិច្ចការសម្ព័ន្ធមេត្រីភាព ដើម្បីនិរន្តរភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ និងទទួលបាននូវការគាំទ្រ ការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។ ទី២- បន្តផ្តល់ជាត្រីវិស័យ និងការតម្រង់ទិសដល់បណ្តាប្រតិបត្តិករពាក់ព័ន្ធ ឲ្យបានច្បាស់លាស់ សំដៅពង្រឹងឱ្យបាននូវការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍ពាក់ព័ន្ធនឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងឈរលើផែនការច្បាស់លាស់ទាំងចំពោះមុខ និងយុទ្ធសាស្ត្រ។

ទី៣- បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកិច្ចសន្ទនា រវាងភាគីទទួលជំនួយ និងភាគីអ្នកផ្តល់ជំនួយឱ្យបានគ្រប់កម្រិត ដើម្បីពង្រឹងនូវទំនុកចិត្ត និងទំនាក់ទំនងកាន់តែជិតស្និទ្ធ៕
ដោយ ៖ កោះកែវ

You may like
-
ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ប្រគល់មី៥០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធកូវីដ-១៩
-
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានគណៈកម្មការគ្រប់គ្រងសន្តិសុខ តាមគោលដៅ នៅតំបន់ចត្តាឡីស័ក
-
តំណាងលោក ហ៊ុន ម៉ាណែត ប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែករាជធានី-ខេត្តនៃយុវជន CPP ថ្នាក់កណ្តាល ១៦២នាក់
-
លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់គ្នាជាមួយបញ្ជាការដ្ឋានកងទ័ពវៀតណាម
-
លោក ហ៊ុន ម៉ាណែត ៖ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលកងទ័ពត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
-
លោកហ៊ុន ម៉ាណែត កោតសរសើរដល់កងទ័ពទាំងអស់ ដែលបានខិតខំ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន
ចុច Like Facebook កម្ពុជាថ្មី

ពលរដ្ឋផ្អើលនាំគ្នាទៅមើលបាតុភូតចម្លែកទឹកធ្លាក់ពីលើមែកឈើមិនឈប់នៅវត្តត្បូង

លោក ហ៊ុន ម៉ាណែត ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនកងកម្លាំងត្រៀមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

មកលេងផ្ទះ២ថ្ងៃនៅតាកែវ ត្រឡប់ទៅកំពង់សោមវិញ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩

អ្នកជំនាញអះអាងថា តម្លៃដំឡូងមីនៅឆ្នាំនេះខ្ពស់ជាងឆ្នាំមុន

ផែនការខ្មៅកខ្វក់ ៩ វិច្ឆិកា គឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ !

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានជាតិ1 day ago
ច្បាប់ថ្មី៖ អ្នកចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៦ខែ ដល់១០ឆ្នាំ ពិន័យពី ២លាន ដល់ ២០លានរៀល
-
ព័ត៌មានជាតិ1 day ago
សម្តីពីមាត់ឃាតក ស្រឡាញ់នារីរងគ្រោះ៤ខែ ទ្រាំមិនបានចាប់រំលោភ ខ្លាចបែកការណ៍ទើបសម្លាប់ចោល
-
ព័ត៌មានជាតិ1 day ago
ផ្ទុះកូវីដនៅជ្រៃធំ ដាក់មនុស្ស ៧០០ នាក់ឲ្យធ្វើចត្តាឡីស័ក
-
ព័ត៌មានជាតិ2 days ago
សមត្ថកិច្ចខេត្តសៀមរាបចាប់បានឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ បានហើយ
-
ជំនឿ1 week ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានជាតិ1 day ago
អាជ្ញាធរចុះបាញ់ថ្នាំទំាងយប់ផ្សារក្តាម ក្រោយគូសង្សារចិនឆ្លងកូវីដ ១៩
-
ជីវិតកម្សាន្ដ1 day ago
ក្រោយបាត់ខ្លួនប៉ុន្មានថ្ងៃ តារាសម្ដែងប្រុសមីយ៉ាន់ម៉ា ត្រឡប់មកវិញក្នុងបាតុកម្ម
-
ព័ត៌មានជាតិ1 day ago
២៤ ម៉ោងចុងក្រោយ រកឃើញឆ្លង ២៣ នាក់ទៀត