Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន QMS និង ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​

បានផុស

នៅ

ក្រុមហ៊ុន​មី​ជាតិ បាន​ប្រគល់​ម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន​២​គ្រឿង ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​ទ្រទ្រង់​លើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ របស់​មជ្ឈមណ្ឌល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល​សម្ភារៈ ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន​មី​ជាតិ បាន​មានប្រសាសន៍ថា សម្ភារៈ​ដ៏​ថ្មីស្រឡាង ចំនួន​២​មុខ ដែល​មី​ជាតិ បាន​ប្រគល់ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រួមមាន​ទូរទស្សន៍ Flat screen ទំហំ​40 អ៊ីង ចំនួន​២​គ្រឿង និង​ម៉ាស៊ីន QMS ដែលជា​បច្ចេកវិទ្យា​ទំនើប និង​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​គ្រប់គ្រង​ទិន្នន័យ ចំនួន​អ្នក​មក​ទទួល​សេវា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យ៉ាង​សុក្រឹត និង​មាន​ភាពងាយស្រួល​។ លោកជំទាវ អគ្គនាយិកា​បាន​បន្ថែមថា ការផ្តល់ជូន​សម្ភារៈ​ទាំ​ង​ពីរ​មុខ​នេះ​ប្រព្រឹត្ត​ទៅដោយ​មើលឃើញ ពី​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​ការបម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសិទ្ធភាព និង​មាន​ភាព​ឆាប់រហ័ស។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​លើកឡើងថា ប្រតិបត្តិការ​របស់​ម​ជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​សព្វថ្ងៃ​នេះ ពិត​ជាមាន​សកម្មភាព​មមាញឹក​ពិតមែន ទោះ​ក្នុង​ស្ថានភាព​កូ​វីដ​១៩​ក៏ដោយ ដែល​មជ្ឈមណ្ឌល​បានទទួល​អ្នក​បរិច្ចាក និង​ប្រើប្រាស់​ឈាម​រាប់​រយ​នាក់ ក្នុង​មួយថ្ងៃៗ ហើយ​ការផ្តល់ជូន​នូវ​ម៉ាស៊ីន​ចាប់លេខ QMS និង​ទូរទស្សន៍​នេះ ពិត​ជ​បាន​សម្រួល ដល់​ភាព​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ពិតមែន​។

លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកជំទាវ ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន​ទាំងបី និង​គណៈ​គ្រប់គ្រង ព្រមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដែល​តែងតែ ជួយ​រៀបចំ​កម្មវិធី បរិច្ចាគ​ឈាម និង ជួយឧបត្ថម្ភ​ជាច្រើន​ទៀត​ដល់​ដំណើរការ​កិច្ច​បរិច្ចាគ​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់ ឈាម​។

ម៉ាស៊ីន QMS នេះ ជា​ម៉ាស៊ីន​ចាប់លេខ​រង់ចាំ​ទទួល​សេវា ដែលជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ចំនួន​អ្នក​មក​ទទួល​សេវា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យ៉ាង​សុក្រឹត និង​មាន​ភាពងាយស្រួល​។ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ ត្រូវបាន​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ ជាមួយ​ប្រព័ន្ធ Data Based នៃ​មជ្ឈមណ្ឌល និង​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប អេក្រង់ Touch screen ដែល​រចនា​ឡើង​យ៉ាង​សាក​សម និង​មាន​លក្ខណៈ​សន្សំសំចៃ ព្រមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​កញ្ចប់ ថវិកា​សរុប​ជាង ២៧ លាន​រៀល ។

គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​មី​ជាតិ បាន​ចូលរួម​យ៉ាង​សកម្មភាព ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម តាំងពី​ការចាប់​ផ្តើមដំបូង ដែល​សកម្មភាព​ទាំងអស់​នេះ កើតឡើង​បាន​ដោយសារ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ ដែល​ជា​មី​កញ្ចប់​ឆ្អិន​ស្រាប់ មាន​រសជាតិ​ខ្មែរ​ដំបូង​គេ ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ជាមួយ​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម