ឪពុកស្លាប់ចោល ២ ឆ្នាំ មក​រស់ជាមួយ​ម្តាយបង្កើត រង​ហឹង្សារាល់ថ្ងៃ ថ្ងៃចុងក្រោយ​របួស​ដល់​ដួលសន្លប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឪពុកស្លាប់ចោល ២ ឆ្នាំ មក​រស់ជាមួយ​ម្តាយបង្កើត រង​ហឹង្សារាល់ថ្ងៃ ថ្ងៃចុងក្រោយ​របួស​ដល់​ដួលសន្លប់

Published

on

ភ្នំពេញ៖ ស្រ្តីរងគ្រោះវ័យក្មេងម្នាក់ ត្រូវ​ម្តាយបង្កើតតែងតែ​ប្រើ​អំពើហឹង្សាជាញឹកញាប់ បណ្តាលអោយរងរបួសដេរជាច្រើនថ្នេរ ត្រូវ​បានបញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា ស្រ្តីរងគ្រោះមាន​ឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

ស្ត្រីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែង និងរបួសថ្មីទើបដេររួច ១កន្លែង។ ឪពុក​នាង​បាន​ស្លាប់​ជាងពីរឆ្នាំ​។ នាង​បាន​មករស់នៅ​ជាមួយ​ម្តាយ​បង្កើត​ និងឪពុកចុង។

កាល​រួម​រស់ជាមួយ​ម្តាយ​បង្កើត នាង​មិនដែលបានចូលរៀននោះទេ តែងតែ​រងអំពើហឹង្សាពីសំណាក់ម្តាយ ជាញឹកញាប់។

បើ​ប្រធាន​មន្ទីរ​ ស្ត្រីរងគ្រោះមានសុខភាព ផ្លូវចិត្តមិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។ បើតាមសំដីស្ត្រីជាជនរងគ្រោះនៅ​ថ្ងៃកើតហេតុ នាង​រង​របួស​ហូរឈាម រហូត​ដល់​ដួលសន្លប់។
ស្ត្រីជនរងគ្រោះខាងលើ ត្រូវបានមន្ទីរស.អ.យរាជធានីភ្នំពេញ បញ្ជូនទៅទីកន្លែងសុវត្ថិភាព និងផ្តល់ការ​ថែទាំបណ្តោះអាសន្ន និង​ក៏​ទទួល​បានការ​ឧបត្ថម្ភ​ពី​អភិបាល​រាជធានីភ្នំពេញលោក​ឃួន ស្រេង​ផង​ដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services