Connect with us

ព័ត៌មានជាតិ

សូមមើល​ឲ្យ​ច្បាស់ លក្ខខណ្ឌ​ប្រឡង​ចូល​ពេទ្យ នៅ​សាកលវិទ្យាល័យ​សុខាភិបាល

បានផុស

នៅ

សាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល បានប្រកាស​លក់ពាក្យសុំប្រឡងថ្នាក់ជាតិ សម្រាប់​សិស្ស​បញ្ចប់​ថ្នាក់​ទី ១២។

នាថ្ងៃទីមួយម្សិលមិញ​នេះ ពាក្យសុំប្រឡងថ្នាក់ជាតិចំនួន៣,៣៧៧ ត្រូវបានអនាគតនិស្សិតជាវរួចជាស្រេចពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីជូនដំណឹង​គណៈកម្មាធិការ​ប្រឡងថ្នាក់ជាតិ​ សម្រាប់​សិស្ស​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៩-២០២០​ ដែល​មិន​ទាន់​ទទួល​បាន​សញ្ញាបត្រ​ ហើយ​មាន​បំណង​ដាក់ពាក្យ​ចូលរួមប្រឡង​ថ្នាក់​ជាតិក្នុងវិស័យ​សុខាភិបាល ត្រូវ​អនុវត្ត​តាមលក្ខខណ្ឌ​ដូច​ខាងក្រោម៖

-បេក្ខជន បេក្ខនារី អាច​ប្រើអត្តសញ្ញាណប័ណ្ណ​សិស្ស​ថ្នាក់ទី ១២ (ថត​ចម្លង​មាន​បញ្ជាក់​ពី​រដ្ឋបាល​រាជធានី​ខេត្ត) ជំនួស​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឬព្រឹត្តិប័ត្រ​ពិន្ទុនៃ​ការ​ប្រឡងសញ្ញាបត្រ​ទុតិយភូមិជា​បណ្តោះអាសន្ន សម្រាប់​ការ​ដាក់​ពាក្យ​ចូលរួម​ប្រឡង ភ្ជាប់​មកជាមួយ​ពាក្យ​សុំ​ប្រឡង បង្កាន់ដៃ​ទទួលពាក្យ និង​ប្រវត្តិរូប​សង្ខេប​ដែល​មាន​គំរូស្រាប់។

-បេក្ខជន បេក្ខនារី ត្រូវ​យក​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ដែល​មាន​បញ្ជាក់​ពី​រដ្ឋបាល​រាជធានី​ខេត្ត មក​ប្រគល់​ជូន​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ តាម​រយៈ​គ្រឹះស្ថាន​បណ្តុះបណ្តាលដែលខ្លួន​ប្រឡង​ជាប់​យ៉ាង​យូរ​រយៈ​ពេល ០១ ខែ ក្រោយ​ពេល​ប្រកាសលទ្ធផល។ ករណី​បេក្ខជន បេក្ខនារី មិន​បាន​យក​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ដែល​មាន​បញ្ជាក់​ពី​រដ្ឋបាល​រាជធានី​ខេត្ត មក​ប្រគល់​ជូន​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ តាម​កាលកំណត់ បេក្ខជន បេក្ខនារី នឹង​ត្រូវ​លុប​ឈ្មោះពី​បញ្ជី​លទ្ធផល​ដែល​បាន​ប្រឡងជាប់​ចូលរៀន នៅ​តាមគ្រឹះស្ថាន​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល​ដោយ​ស្វ័យ​ប្រវត្តិ។

បញ្ជាក់៖ ចំពោះ​បេក្ខជន​ បេក្ខនារី​ ដែលមាន​សញ្ញាបត្រទុតិយភូមិ​មុន​ឆ្នាំ​សិក្សា ២០១៩-២០២០ ត្រូវ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​លេខ ០០៤/២១ គ.ប.ជ ចុះថ្ងៃ​សុក្រ ០៩ កើត ខែ​មាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវ​ថ្ងៃ ២២ មករា ឆ្នាំ​២០២១ ស្តី​ពី​ការ​ប្រឡង​ថ្នាក់​ជាតិ​ជ្រើសរើស​ឆ្នាំ​សិក្សា​មូលដ្ឋាន​សម្រាប់ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​ឆ្នាំ​ទី ១ កម្រិត​បរិញ្ញាបត្ររង នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាលវិស័យ​សុខាភិបាល សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ របស់គណៈកម្មករ​ប្រឡងថ្នាក់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម