កំពុង​លង់លក់​ក្នុងដំណេក ត្រូវ​អគ្គីភ័យ​ឆេះផ្ទះខ្ទេច​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កំពុង​លង់លក់​ក្នុងដំណេក ត្រូវ​អគ្គីភ័យ​ឆេះផ្ទះខ្ទេច​

បានផុស

នៅ

​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ X ៥​ម៉ែត្រ ត្រូវ​បាន​អគ្គីភ័យឆាប​ឆេះ​អស់​គ្មាន​សល់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​នៅ​ស្រុក​អង្គរ​បូរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​១០​នាទី ស្ថិត​នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ស្រូយ ភឿន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឹម ឃឿន អាយុ៤០​ឆ្នាំ​។

តា​មការ​រៀប​រាប់​ពី​ម្ចា​ស់​ផ្ទះ​បា​ន​ឲ្យដឹងថា ពេល​កំពុង​លង់លក់​ក្នុង​ដំណេក​ក៏​កើតមាន​អគ្គិភ័យ ដែល​ករណី​នេះ​អាច​ប​ណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​ផ្ទះ​។ គាត់​ប​ន្តថា ចំពោះ​ការ​ខាត់​បង់​ក្រៅពី​ផ្ទះ​មួយ​ខ្នង​ នៅមាន​ទ្រព្យសម្បត្តិ​សរុប​ជា​ប្រាក់​ប្រហែលជា​១​លាន​៥០​ម៉ឺន​រៀល​ទៀត​។​

លោក យ៉ុ​ន ប៊ុន​យ៉ុង អធិការ​នគរបាល​ស្រុក​អង្គរ​បូរី​ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ទ​ទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូរី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ផ្ទោល រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ និង​ប្រជាពលរដ្ឋ​ក្បែរ​​នោះ​ បាន​ចេញ​ជួយ​អន្តរាគមន៍ ក្នុង​នោះ​កម្លាំង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ទើបគ្រប់គ្រង​អគ្គីភ័យ​នេះ​បាន​រលត់​ជា​ស្ថាពរ​ និងមិន​ឆេះ​ឆ្លង​រាលដាល​ដ​ល់ផ្ទះ​ក្បែរ​ខាងនោះទេ ដោយ​ប្រើ​ពេល​មួយ​ម៉ោង​កន្លះ​ក្នុង​ការ​ទប់ស្កាត់​ហេតុការន៍​នេះ​បាន​១០០​ភាគរយ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទី មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

កីឡា៣ ម៉ោង មុន

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ទិ​ត សុធា ត្រូវបាន​ជនខិលខូច​យកឈ្មោះ​បង្កើត​គណនី Telegram បង្ហោះ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services