Connect with us

ព័ត៌មានជាតិ

ចុងភៅ​ជន​ជា​តិចិន​ម្នាក់ ​ដើរចូល​ផ្សារ​ទិញ​បន្លែ​ប្រ​កា​ច់​ស្លាប់ភ្លាមៗ​

បានផុស

នៅ

​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​វ័យ​ជាង​៥០​ឆ្នាំ ​បាន​ដួល​ស្លាប់​ភ្លាម នៅ​ច្រក​ចូល​ផ្សារ​បន្លែ​ច្បារអំពៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី​បាន​និ​យាយថា ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨​ ខែមករា​ នៅ​តាម​បណ្តោយ​ផ្លូវ​៣៦៩​ ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

សាក្សី​បាន​បន្ថែម​ថា ខណៈ​ពេល​ជនរងគ្រោះ​កំពុង​យួរ​បន្លែ​បំរ៉ុង​ដាក់​លើ​ម៉ូតូកង់​បី​ ស្រាប់តែ​ទន់ជង្គង់​ហើយ​ប្រកាច់​បាត់​មាត់​បាត់ករ​​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ ហើយនាំគ្នាជួយ​រឹត​ដើមទ្រូង​ ប៉ុន្តែ​ផុតដង្ហើម​បាត់ទៅ​ហើយ​។​

​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា បុរសរងគ្រោះ​បាន​ស្លាប់​ដោយ​ខ្យល់​គរ​។ ​ហើយ​បើ​តាម​ការអះអាង​ពី​បងប្អូន​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រា​ប់ថា​ ជនរង​គ្រោះ​ជា​ជនជាតិ​ចិន ​និង​ជា​ចុងភៅ​ដែល​តែងតែ​មក​ទិញ​បន្លែ​យកទៅ​ធ្វើ​ម្ហូប​ជា​រៀងរាល់​ព្រឹក​។​ ចៃ​ដន្យ​ ព្រឹក​នេះ​បាន​ខ្យល់គរ​ស្លាប់​តែ​ម្តង​។​

​លោក​ យ៉ិន វុ​ធ បញ្ជាក់ថា ​សព​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ពោធិ​ព្រះ​បាត្រ ហៅ​វត្ត​ច្បារអំពៅ​​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ដើម្បី​រង​ចាំ​ស្ថានទូត​ចិន​មក​ចូលរួម​ធ្វើ​កោសល្យវិច័យ​។​ ទោះជា​យ៉ាងណា​ក៏​អាជ្ញាធរ​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​សព​នៅឡើយ​ទេ​៕

អត្ថបទ​ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៤៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម