Connect with us

ព័ត៌មានជាតិ

ដើរ​រើស​អេតចាយ បែក​គំនិត​គាស់​ផ្ទះគេ

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវ​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​បាន​ប្ររគល់ឲ្យ​សមត្ថកិច្ច ចំណែក​ពីរ​នា​ក់​ទៀត​បើ​ករ៉ឺម៉ក​អេតចាយ​គេច​ខ្លួន​បាត់ ប​ន្ទា​ប់ពី​ធ្វើសក្មភាព​គាស់​ផ្ទះ​ប្រជា​ព​ល​រដ្ឋ​មួយ​បំណង​លួច​ទ្រព្យសម្បត្តិ។

ករណីនេះបានកើតឡើងកាលពី​វេលា​មោង​១និង​២០​នាទី រំលង​អធ្រាត្រ​ឈា​នចូល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​៣៧១ ជិត​វត្ត​ពោធិ៍​ញាណ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមា​នជ័យ រាជធា​នីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ម្នាក់ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ហឿន ទុំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មុខ​របប​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​វត្ត​ពោធិ៍​ញាណ មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប​។​

យោង​តាម​សម្ដី​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គាត់​ឃើញ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​និង​រ៉ឺ​ម៉ក​អេតចាយ​មួយ​គ្រឿង បើក​មក​ឈប់​ក្បែរ​ផ្ទះ​របស់​គាត់ ហើយ​បា​ន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​គាត់​បម្រុង​លួច​ទ្រព្យសម្បត្តិ។ ដោយ​ឃើញ​ទាន់​ក៏​នាំគ្នា​ព័ទ្ធ​ចាប់​បាន​ម្នាក់ ចំណែកបក្ខពួក​ពីរ​នាក់​ទៀត​ បើក​រ៉ឺ​ម៉ក​រត់​គេចខ្លួនបាត់។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​២ ដើម្បី​ធ្វើ​កំណត់ហេតុ ​និង​សាកសួរ​ស្រាវជ្រាវ​រកបក្ខពួក​ដែល​នៅ​សេសសល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។​ ចំណែក​ជនសង្ស័យ​​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​គេ​និង​បក្ខពួក​ពីរ​នាក់​ទៀត ពិតជា​គាស់​ផ្ទះ​ជនរងគ្រោះ​ពិតប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​បាន​២​ដង ដោយ​យប់​នេះ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ទៀត។ ក្នុង​នោះ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ក៏​បា​នមក​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់៕

អត្ថបទ​ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម