Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន បាន​ចូល​រួម​ពិធី​បុណ្យមាឃបូជា នៅ​ព្រះមហាសក្យមុនី ចេតិយ ភ្នំព្រះរាជទ្រព្យ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា បុណ្យមាឃបូជា​គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​១២៥០​អង្គ​ ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពេញ​បូ​ណ៌​រ​មីនា​សម័យ​ពុទ្ធកាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជាអធិបតី ក្នុងពិធីបុណ្យ មាឃបូជា ដែលប្រព្រឹត្តទៅ នៅ​ព្រះមហាសក្យមុនី ចេតិយ ភ្នំព្រះរាជទ្រព្យ (​ឧ​ត្តុ​ង្គ​) និង​ពិធី​រាប់បាត្រ ព្រះសង្ឃ៨០​អង្គ ស្ថិតនៅ​ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹក ថ្ងៃ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព . ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។​

​យោងតាម​ឯកសារ ដែលមាន​នៅក្នុង​ព្រះ​រាជពិធី​ទ្វាទសមាស បាន​បញ្ជាក់​ថា ​ប្រភព​នៃ​បុណ្យ មាឃបូជា គឺ​បុណ្យ​មួយ​ដែល​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ពុទ្ធសាសនា​ដោយមាន​អត្ថន័យ​២​យ៉ាង​គឺ

​ប្រភព​ទី​១៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​១២៥០​អង្គ​ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ក្នុង​ឆ្នាំរកា​មុន​ពុទ្ធសករាជ​៤៤​ឆ្នាំ ​ដែលជា​ថ្ងៃ​នក្ខត្ត​ឬ​ក្សធំ​មួយ របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​នៃ​យើង ដែល​សន្និបាត​បែបនេះ​មានតែ​ម្តង​គត់​នា​សម័យ​ពុទ្ធកាល​។​

​ប្រភព​ទី​២៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះ​មុខ​មារ ប្រព្រឹត្តទៅ​នា​ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អភិលក្ខិតកាល​ដ៏​ធំ​មួយទៀត នៅមុន​ពុទ្ធសករាជ​៣​ខែ សម័យ​នោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រជុំ​សាវក​ហើយ​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​។​

​សម្រាប់​ពុទ្ធសាសនិក​កម្ពុជា​យើង ក៏បាន​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា​ដូច​ប្រទេស​កាន់​ព្រះពុទ្ធ​ដទៃទៀត​ដែរ ពោលគឺ​ចាប់តាំងពី​រជ្ជកាល ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ មុនី​វង្ស មក​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃពេញបូណ៌មី ខែមាឃ ជា​ថ្ងៃបុណ្យ​សម្រាប់​ជាតិ​ហៅ​យ៉ាងខ្លី​ថា ថ្ងៃបុណ្យ​មាឃបូជា ជា​ថ្ងៃបុណ្យ​ខាង​ព្រះពុទ្ធសាសនា​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម