Connect with us

ព័ត៌មានជាតិ

ឃាតកម្ម​សម្លាប់​​បុគ្គលិកផ្ទះសំណាក់ក្រុង​តាខ្មៅ យក​កន្សែង​រឹត​ខ្ទប់មាត់ដល់ដាច់ខ្យល់ស្លាប់

បានផុស

នៅ

មានករណី​ឃាតកម្ម​មួយបានកើត​ឡើង​នៅ​យប់​ថ្ងៃ ២៨ មករា ២០២១ នៅ​ផ្ទះ​សំណាក់យីហោ ៣៦២ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ភេទប្រុស​ អាយុ ១៥ ឆ្នាំ ជា​បុគ្គលិកផ្ទះសំណាក់ ៣៦២ ត្រូវ​បាន​ជន​សង្ស័យ​ពីរ​នាក់ យកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ មានជនសង្ស័យ០២នាក់ បាននាំគ្នាដើរមកផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ។ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬ ទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។ រហូតមកដល់វេលាម៉ោង០៣.៣០នាទី រំលងអាធ្រាត្រ នាថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។

លុះព្រឹកឡើងថ្ងៃទី២៨.០១.២០២១ វេលាម៉ោង០៥.៣០នាទី ឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។

បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

បើ​តាម​សមត្ថកិច្ច​បានបង្ហាញភិនភាគ​ ជនសង្ស័យ០២នាក់ ជា​ភេទប្រុស រាងស្គម (គេចខ្លួន)។

សម្ភារបាត់បង់៖
១-ម៉ូតូ០១គ្រឿងម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ 1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) ។
២-ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។

វត្ថុតាងចាប់យក៖

១-កន្ទុយបារីដែល ជក់រួចហើយ០២ដើម ពណ៌លឿង និងពណ៌ស
២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុងនិងនៅ
សល់២កំប៉ុង
៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច
៤-អាវត្រណាត់ដៃវែងពណ៌ប្រផេះ០១ របស់ជនសង្ស័យ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម