Connect with us

ព័ត៌មានជាតិ

បង្ក្រាបមេខ្យល់​នាំ​នារី​លក់​ខ្លួន​ដល់​ភោជនីយដ្ឋាន​តាឪ​ជ្រោយចង្វា ឃាត់​ភ្ញៀវ​ដល់បន្ទប់​ផ្ទះសំណាក់

បានផុស

នៅ

កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែង​ករណី​ប្រព្រឹត្តិអំពើ​សញ្ចារកម្ម​ មាន​ស្ថាន​ទម្ងន់ទោស (​នាំ​នារី​ក្មេងៗ ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) ដោ​យបាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ម្នាក់ និងនារី​រង​គ្រោះ​ចំនួន០៧​នាក់ ក្នុង​នោះ​មាន​អនីតិជន​ចំនួន​០៥​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បា​នធ្វើឡើង បន្ទាប់ពី​មាន​ការចង្អុល​បង្ហាញ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងមានការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់​ស្ត្រី​សង្ស័យ​ជា​អ្នកគ្រប់គ្រង​ម្នាក់​ និង​នារី​រង​គ្រោះក្មេងៗ​ចំនួន​៧​នាក់ នៅវេលា​ម៉ោង​២​រសៀលថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ចំណុច​ភោជនីយដ្ឋាន​ តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា ស្ត្រីជាមេខ្យល់មានឈ្មោះ ឆ​យ ចន្ថា អាយុ៣៣​ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ​ចំនួន​០៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន​ តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង​នារី​ជនរងគ្រោះចំនួន​០៤​នាក់ទៀត ឃាត់ខ្លួន​នៅចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

យោងតាម​នារី​រងគ្រោះ​បានអោយដឹងថា ​ភោជនីយដ្ឋាន​ តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៩​យប់ ដោយមាន​នារីៗ​ក្មេង​ជាច្រើន​នៅបម្រើ​ភ្ញៀវ​ ចំពោះ​ភ្ញៀវដែល​ចូល​មក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗមក​អង្គុយ​កំដរ​និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាចធ្វើ​ការទំនាក់ទំនងតាមរយៈ​ទូរស័ព្ទ ​នាំ​មកអោយ​ភ្ញៀវ​មើល​និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារីមាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ក្នុង​តម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០$​ដល់ ១៥០$ ចំពោះ​លុយ​បា​នមក គឺ​ត្រូវ​អោយទៅ​មេខ្យល់​ចំនួន​១៥$​ទៅ​២០$ បន្ថែមទៀត​នោះមេខ្យល់​បាន​សុំ​លុយ​ធីប​ពីភ្ញៀវ​ចំនួន​ពី២០$​ទៅ​៥០$ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ​ជាមួយ​ភ្ញៀវ​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់​ស្ត្រី​សង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជន ដើម្បី​សាកសួរ និងកសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញធ្វើការ​អប់រំ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម