Connect with us

ព័ត៌មានជាតិ

ជនជាតិ​ថៃ​១៥​នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​ក្រោយពួក​គេ​ប្រាប់​ថា​​ វង្វេងផ្លូវ​មិន​មានបំណងចូលទឹកដីខ្មែរ​ទេ

បានផុស

នៅ

បើ​យោង​តាម​លោក​វរសេនីយ៍ទោ​ ម៉ែន រី​ម ​អធិការនគរបាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៨​ ខែ​មករា ​ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​ពាម​តា​ ឃុំ​តា​តោក​ស្រុក​សំឡូត ​ខេត្តបាត់ដំបង ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​១៥​នាក់ ​រួមជាមួយ​តៃកុង​ឡាន​ជា​ជនជាតិ​ខ្មែរ​០២​នាក់​ផ្សេងទៀត​ ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្ត​ថា ជនជាតិ​ថៃ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​១៥​នាក់ ​ក្នុង​នោះ​ស្រី​១១​នាក់​ដែល​ពួកគេ​មកពី​ខេត្ត​ជាង​រ៉ៃ​ចំនួន​១៣​នាក់ ​ខេត្ត​ឈាង​ម៉ៃ​ចំនួន​០១​នាក់ ​និង​ក្រុង​បាងកក​ចំនួន​០១​នាក់​។ ដោយ​ឡែក ​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ​ ទាំង​០២​នាក់​រួមមាន ១. ឈ្មោះ​ គឹម ឡៃ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លក្រាម ​សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប ​ខេត្តសៀមរាប​។​ ២. ឈ្មោះ​ ហេង អាត​ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ​ញ្លុ​ង​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ខេត្តសៀមរាប​ ជាមួយនឹ​ង​រថយន្ត​ម៉ាក​ស្តា​រិច​ចំនួន​០២​គ្រឿង​ ផង​ដែរ​។

​លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ធ្វើការ​សាកសួរ​ពួកគេ​បាន​ប្រាប់​ថា ​ដោយ​សារ​តែ​ការធ្វើដំណើរ​វង្វេងផ្លូវ ​មិន​មាន​បំណង​ណាមួយ​ចូល​មក​ទឹកដី​កម្ពុជា​នោះ​ទេ​។ ​បច្ចុប្បន្ន​ជនជាតិ​ថៃ​ប្រុស​ស្រី​ទាំង​១៥​នាក់​ រហូតមក​ដល់ពេលនេះ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សំឡូត​បញ្ជូន​ទៅកាន់​នគ​រ​បាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង​ ដើម្បី​ចាត់ចែង​បន្ត​តាម​នីតិវិធី​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

សូមចុចអាន៖ ​ឃាត់ខ្លួន​ស្ត្រីមេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ករណីនាំ​ក្មេងស្រី អនីតិជនឲ្យ​ភ្ញៀវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម