Connect with us

ព័ត៌មានជាតិ

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​កម្លាំង​ចុះ​លាង​សំអាត​ស្ពាន​ទាំងយប់​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោក ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​តែង​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​លាង​សម្អាត​ផ្លូវ​នឹង​ស្ពាន​ភ្លោះ ព្រះមុនីវង្ស​ចាស់​ថ្មី​ទាំងយប់ ទាំង​ថ្ងៃ​សឹង​រក​ថ្ងៃ​សម្រាក​គ្មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​២៨​ខែមករា​នេះ​លោក ចេង មុនី​រ៉ា បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​រហូតដល់​លើ​កំណាត់​ស្ពាន​ព្រះមុនីវង្ស ចាស់ ថ្មី ដើម្បី​កុំ​ឲ្យ​មាន​កំណកសំរាម​នឹង​កំទេច​ដី​លើផ្លូវ​ដែល​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​ពិសេស​បរិស្ថាន​តែម្តង​។

តាម​ប្រភព​ពី​លោក​គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សាធារណការ សាលាខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ការធ្វើ​អនាម័យ​តាម​ដងផ្លូវ​គឺជា​ភា​រះ​កិច្ច​របស់​អាជ្ញាធរ​ហើយ​បើសិនជា​អាជ្ញាធរ​មិន​បោសសំអាត​ឬ​លាង​សំអាត​នោះទេ​គឺ​ច្បាស់​ជា​ក្លាយទៅជា​វាល​សំរាម​បាត់ទៅហើយ​។​ដូច្នេះហើយ​ទើប​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចាត់តាំង​កម្លាំង​ឲ្យ​ធ្វើ​អនាម័យ​តាម​បណ្តា​សង្កាត់​ទាំង​៨​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ខកខាន​ឡើយ​។

លោក​ប្រធាន​ការិយាល័យ សា​ធា​រណការ​ខណ្ឌ​ច្បារអំពៅ​បានបញ្ជាក់​ទៀតថា​ ក្នុងពេលដែល​កម្លាំង​ប្រជា​ការពារ​និង​មន្ត្រីរាជការ​សាលាខណ្ឌ​នឹង​សាលាសង្កាត់​ចុះ​ធ្វើ​អនាម័យ​គឺ​លោក​ចេង មុនី​រ៉ា តែង​ចុះ​ធ្វើ​អនាម័យ​ជាមួយ​ដោយផ្ទាល់​ទៀតផង​។​ អញ្ចឹង​ហើយ​ទើប​មន្ត្រីរាជការ​និង​ប្រជា​ការពារ​នាំគ្នា សស្រាក់ សស្រាំ​ចុះ​ធ្វើ​អនាម័យ​ព្រោះ​សូម្បីតែ​លោក​អភិបាលខណ្ឌ​ក៏​មូ​ដៃ​អាវ មូរជើងខោ​មក​លាង​សំអាត​ផ្លូវ​ជាមួយ​កូនចៅ​ផងដែរ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម