ព័ត៌មានជាតិ
អាជ្ញាធររាជធានី ជំរុញអភិបាលខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានការជំងឺកូវីដ-១៩ តាមពិធីបុណ្យនិងពិធីរៀបអាពាហ៍ពិពាហ៍
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩នៅតាមពិធីបុណ្យនិងពិធីរៀបអាពាហ៍ពិពាហ៍ជាដើមដោយរៀបចំទីតាំងឈរ ឬ អង្គុយសម្រាប់ភ្ញៀវនិងអ្នកបំរើសេវាកម្មក្នុងពិធីដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១,៥ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
នេះបើយោងតាមសេចក្តីជូនដំណឹងមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីនេះមានន័យថា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលទាំង១៤ក្នុងកម្មវត្ថុ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩នៅតាមពិធីបុណ្យផ្សេងៗនិងពិធីរៀបអាពាហ៍ពិពាហ៍ ដោយរៀបចំទីតាំងឈរ ឬ អង្គុយសម្រាប់ភ្ញៀវនិងអ្នកបម្រើសេវាកម្មក្នុងពិធីដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច១,៥ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និង រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម៥នាក់ (ប្រាំ)ក្នុង១តុ ដែលទម្លាប់ពីមុនអង្គុយ១០នាក់។
តបតាមកម្មវត្ថុនិងយោងខាងលើ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជម្រាបលោកលោកស្រីអភិបាលនៃគណៈអភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែងនូវការកោតសរសើរ ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាលនិងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩សង្កេតឃើញថា ការអនុវត្តតាមវិធានការការពារ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនិងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យកម្មវិធីផ្សេងៗនិងក្នុងពិធីអាពាហ៍ពិពាហ៍នៅមានកម្រិតនៅឡើយ ដែលនេះជាហានិភ័យដ៏ធំធេងអាចបង្កឱ្យមានការចម្លងវីរុសកូវីដ-១៩ជាថ្មីឡើងវិញ។ ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ ណែនាំលោកលោកស្រីអភិបាលនៃគណៈអភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាលដោយត្រូវ ១-ណែនាំឱ្យម្ចាស់មជ្ឈមណ្ឌលអគារភោជនីយដ្ឋានទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់និងម្ចាស់អាជីវកម្មចុងភៅដូចខាងក្រោម៖ –ឱ្យម្ចាស់រៀបចំកម្មវិធីទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ –រៀបចំទីតាំងឈរឬអង្គុយសម្រាប់ភ្ញៀវនិងអ្នកបំរើសេវាកម្មក្នុងពិធីដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច១,៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម៥នាក់ (ប្រាំ) ក្នុង១តុដែលទម្លាប់ពីមុនអង្គុយ១០នាក់។
–ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះចៀសវាងការចាប់ដៃនិងឱបគ្នាជាដើម។ –ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំ ការពាក់ម៉ាស់និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក -កណ្តាស់នៅគ្រប់ច្រកចូល និង ទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។
ក្នុងករណី ដែលម្ចាស់គ្រប់គ្រងទីតាំងអាជីវកម្មបុគ្គលិក និង អ្នករៀបចំកម្មវិធីមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន រួចរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ។
២-ណែនាំឱ្យម្ចាស់កម្មវិធីនិងភ្ញៀវចូលរួមអនុវត្តវិធានការសុខាភិបាលដូចជាបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ ឬ ទែម៉ូម៉ែត្រវាស់កម្តៅដោយដៃដាក់អាល់កុល ឬ ជែលលាងដៃនៅគ្រប់ច្រកចូលនិងដាក់អាល់កុលឬដែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និង តម្រូវឱ្យលាងដៃជាញឹកញាប់ជាពិសេស បន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗក្រោយពេលចូល។ល។ បន្ទប់ទឹកនិងមុនពេលបរិភោគអាហារ។ ៣-ត្រូវចុះត្រួតពិនិត្យ និង តាមដាននៅតាមភោជនីយដ្ឋានអាហារដ្ឋាន និង កន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការ និង ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ ត្រូវចាត់វិធានការរដ្ឋបាល ឬ បិទអាជីវកម្មជាបណ្តោះអាសន្នរួចរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ។
៤-រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញដែលបានណែនាំកន្លងមក៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ