Connect with us

ព័ត៌មានជាតិ

វាល​ចម្បាំង​ក្លាយ​ជា​តំបន់​បោះ​តង់​ និងកំពុង​ទាក់ទាញភ្ញៀវទេសចរណ៍​មក​កម្សាន្ត ​កាន់​តែ​ច្រើន​

បានផុស

នៅ

វាល​ចម្បាំង​​គឺ​ជា​ឈ្មោះ​មួយ​ដែល​អ្នក​ភូមិ​កំណត់​តៗ​គ្នា ​ធ្លាប់​ជា​ទីតាំង​ធ្លាប់​មាន​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ សម័យ​សង្គ្រាម​ដ៏​ស្វិតស្វាញ​​ក្នុង​អតីតកាល  តែ​បច្ចុប្បន្ន​តំបន់​នេះ​ប្រែ​ក្លាយ​ជា​កន្លែង​កសិកម្ម ​និង​ តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ​ជា​ច្រើន​កន្លែង​។​

ជំរំ​បោះ​តង់​វាល​ចម្បាំង ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ​ដែល​ប្លែក​ពី​គេ ​ហើយ​កំពុង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរណ៍​កាន់​តែ​ច្រើន​ថ្វី​ត្បិត​ទើប​តែ​លិច​រូបរាង​ឡើង​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ធំ​ ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង ​ដែល​ផុស​ឡើង​លើ​ផ្ទៃ​ដី​១៥ហិចតា។​

លោក ឃូ វ៉េតវ៉ាន់ អនិជជន​​​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ម្ចាស់​រមណីយដ្ឋាន​នេះ​បាន​ឱ្យ​ដឹង​ថា​ ទីនេះ​មាន​ផ្តល់​សេវា​ជាច្រើន​ដូចជា​មាន​ម៉ូតូ​កង់​បួន​ និង​រថយន្ត​សម្រាប់​ជួល​ដល់​ភ្ញៀវ​ជិះ​ តាម​ចំរាក់​ភ្នំ​ដើម្បី​មើល​ទេសភាព​ព្រៃ​ភ្នំ​ផ្សែង​អាប់​គួរ​ឱ្យ​ទាក់​ទាញ។​ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា​ ទីនេះ​ក៏​មាន​កន្លែង​បោះតង់ ​,កន្លែង​អាំង​សាច់  ,មាន​ផ្ទះ​ជើង​មួយ​ ដែល​ហៅ​ថា​ផ្ទះ​ចាប ​សម្រាប់​ទទួលភ្ញៀវ ,​ មាន​ម៉ាត​សម្រាប់​លក់​ភេសជ្ជៈ​​ និង​ម្ហូប​អាហារ​មួយ​ចំនួន​ ព្រម​ទាំង​មាន​ទី​កន្លែង​ចាក់​សាំង​ផង​ដែរ​។អតីត​ជា​ប៉ូលីស​នៅ​ស្រុក​អាមេរិក​ដែល​ទើប​ចូល​និវត្តន៍​វ័យ​៥៤​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា ​តំបន់​រមណីយដ្ឋាន​ជំរំ​បោះ​តង់​វាល​ចម្បាំង​នេះ​ មាន​ភ្ញៀវ​ទេសចរណ៍​មក​មិន​ដែល​ដាច់​នោះ​ទេ ​គឺ​មក​ពី​ក្នុង​ខេត្ត ​ក្រៅ​ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។​លោក​បញ្ជាក់​ថា​​ភ្ញៀវ​មក​ស្នាក់​នៅ ​ទី​នេះ​គឺ​ភាគ​ច្រើន ​មក​បោះតង់ ​អាំង​សាច់​ រៀប​ចំ​ពិធី​ជប់​លៀង ​និង​មើល​ទេសភាព​កម្សាន្ត​អារម្មណ៍​។

ចំពោះ​តម្លៃ​សេវា​លោក​ ឃូ វ៉េតវ៉ាន់ បាន​ឱ្យ​ដឹង​ពី​តម្លៃ​សេវា​នៅ​ទីនេះ​គឺ​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​ភ្ញៀវ​ ក្នុង​នោះ ​បើ​ជួល​ម៉ូតូកង់បួនជិះគំសាន្តតាមជើងភ្នំមួយម៉ំោង១៥ដុល្លារ រថយន្តមួយម៉ោង២០ដុល្លារ  ផ្ទះ​ជើង​មួយ​ហៅ​ថា​ផ្ទះចាប ​១យប់​៥ម៉ឺនរៀល ​បោះ​តង់​រួម​ទាំង​កន្លែង​អាំង​សាច់​ កំរាល​ភួយ​ខ្នើយ​១​យប់​បី​ម៉ឺនរៀល បើ​មាន​តង់​ខ្លួន​ឯង​ជួល​ទីតាំង​តែ​១៥០០០រៀល​ក្នុង​មួយ​យប់​ប៉ុណ្ណោះ​។​

ម្ចាស់​ទីតាំង​នេះ​បាន​ឱ្យ​ដឹង​ថា​ គាត់​មាន​គម្រោង​ធ្វើ​ការ​​អភិវឌ្ឍន៍​ទីតាំង​នេះ​បន្ថែម​ទៀត​ ដូច​ ជា​បង្កើត​ផ្ទះ​ជើង​មួយ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដែល​បច្ចុប្បន្ន​មិន​គ្រប់​តម្រូវ​ការ​ភ្ញៀវ​នោះ​ទេ​ និង​អភិវឌ្ឍន៍​កន្លែង​លេង​ទឹក ​និង​អភិវឌ្ឍន៍​កន្លែង​ចំរាក់​ភ្នំ ,​កែ​ឆ្នៃ​ព្រៃ​ឈើ ​ទៅ​ជា​កន្លែង​កម្សាន្ត ​កន្លែង​ថត​រូប  ជាដើម។

តំបន់​​ទេសចរណ៍​ ដែល​ទើប​បង្កើត​ថ្មី​នេះ​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ព្រៃ​ធំ ​ឃុំ​កំពុង​ល្ពៅ​ ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង ​បើ​យើង​ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​៥៧  ចូល​តាម​ចៀវ ​ មក​ដល់​ទីតាំង​នេះ​មាន​ចម្ងាយ​ជាង​១០០​គីឡូ  ,បើ​ធ្វើ​តាម​ប្រាសាទ​បាណន់​​មក​ដល់​ទីតាំង ​ចម្ងាយ​៧១​គីឡូ ​ហើយ​បើ​មក​តាម​ប្រម៉ោយ​ ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់ ​ចូល​តាម​ច្រក​ចង្អៀត​ចម្ងាយ​តែ​៤៨​គីឡូ និង​មក​ដល់​ទីតាំង​នេះ​ហើយ​ ។

សោ​ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម