​ទុស្សេ​ខ្សែ​ភ្លើង​ បង្ក​ជា​អគ្គិភ័យ​ ឆេះ​ផ្ទះ​មួយ​ខ្នង​គ្មាន​សល់​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​ទុស្សេ​ខ្សែ​ភ្លើង​ បង្ក​ជា​អគ្គិភ័យ​ ឆេះ​ផ្ទះ​មួយ​ខ្នង​គ្មាន​សល់​

Published

on

ផ្ទះ​មួយ​ខ្នង ​រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ធំ ​ត្រូវ​បាន​ភ្លើង​ឆេះ​គ្មាន​សល់ ក្រោយ​ទុស្សេ​ចរន្តអគ្គិសនី​ ​បង្ក​ជា​អណ្ដាត​ភ្លើង។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​រសៀល ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ត​តាកែវ។

ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ ឈ្មោះ វ៉ិត សុខលី អាយុ​២៤​ឆ្នាំ ត្រូវជា​ប្តី និង​ ប្រពន្ធ​ឈ្មោះ លុយ ជ្រាច អាយុ​៣០​ឆ្នាំ។ ​ពួកគាត់​ទាំងពីរ​នាក់ បាន​បាត់បង់​ផ្ទះ​មួយ​ខ្នង​ មាន​ទំហំ​៣​ម៉ែត្រ​X ៤​ម៉ែត្រ ត សំយាប​៣​ម៉ែត្រ ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​លែ​ត ១​គ្រឿង ទូរសព្ទដៃ​១​គ្រឿង សៀវភៅ​គ្រួសារ សំបុត្រកំណើត សៀវ​ភៅ​ស្នាក់នៅ អង្ករ ខោអាវ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។

​ករណី​នេះដែរ ​ម្ចាស់ផ្ទះ​ បាន​ឲ្យ​ដឹង​ថា បណ្ដាល​មកពី​ទុស្សេ​ចរន្តអគ្គិសនី​ក្នុង​ផ្ទះ​ បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​តែម្តង​៕

អត្ថបទ ៖ វីរៈ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម