វី​ង​ម៉​ល​ ណែនាំ​ទីផ្សារ​អេ​ឡិច​ត្រូ​និ​កដល់​អតិថិជន​ ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុវត្ថិភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វី​ង​ម៉​ល​ ណែនាំ​ទីផ្សារ​អេ​ឡិច​ត្រូ​និ​កដល់​អតិថិជន​ ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុវត្ថិភាព

បានផុស

នៅ

​វី​ង​ម៉​ល​បាន​កំពុង​ក្លាយ​ជា​ទីផ្សារ​ទំនិញ​ តាម​អន​ឡាញ​ធំ​ជាង​គេ ​នៅ​ព្រះរាជាណាចក្រ​ក្នុង​ការ​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ និង​កាន់តែ​ងាយស្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការទិញ​ទំនិញ​តាម​អន​ឡាញ​ ដែល​កំពុង​កើន​ឡើង​នេះ ភាគច្រើន​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង​ ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌីជីថល ហើយ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​កនឹង​ក្លាយ​ជា​វិស័យ​មួយទៀត​ដែល​រះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​លោក សាក់​សាម ស៊ូ​បា​ម នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ក​មានប្រសាសន៍ថា​៖«​ការទិញ​ទំនិញ​តាម​អ៊ិន​ធើណេ​ត​ជា​និន្នាការ​ថ្មី​មួយ​នៅ​កម្ពុជា​។ យើង​ជឿជាក់​ថា វី​ង​ម៉​ល មានឱកាស​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​បទពិសោធន៍​ការទិញ​ទំនិញ​នៅ​ហាង​ ដោយ​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ ហើយ​ពួកគេ​នឹង​មាន​ពេលវេលា​កាន់តែច្រើន​ជាមួយ​ក្រុម​គ្រួសារ​និង​ការងារ​»​។ «​អតិថិជន​របស់​យើង​មិនចាំបាច់​ទៅ​ហាង​ដោយ​ផ្ទាល់​ឬ​ប្រើ​ក្រដាសប្រាក់​ទៀត​ឡើយ ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរសព្ទ នោះ​ទំនិញ​ទាំងអស់​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​»​។

​ចាប់តាំងពី​បើក​ដំណើរការ​សាកល្បង​នៅ​ខែតុលា​ឆ្នាំមុន មកដល់ពេលនេះ វី​ង​ម៉​ល មាន​ហាង​ល្បីៗ​ប្រមាណ​១០០០​កន្លែង​ដែល​បាន​ចូលរួម​ដាក់​លក់​ទំនិញ​រាប់ពាន់​ប្រភេទ​ដោយ​រួមមាន​៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេ​ឡិច​ត្រូ​និក ប្រដាប់ប្រដា​ក្មេង​លេង ផលិតផល​ថែរក្សា​សម្រស់ និង​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត​។ លើសពីនេះ​ទៅ​ទៀត មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន ៥០០​នាក់ ត្រូវ​បាន​ដាក់បញ្ចូល​បន្ថែម​ជាមួយ​បុគ្គលិក វី​ង​ម៉​ល ដើម្បី​ធានា​ថា រាល់​ការ​កុម្មង់ និង​ដឹកជញ្ជូន​ គឺ​រហ័ស​ទាន់​ពេល។

​លោក សាក់​សាម បន្តថា​៖«​គោលដៅ​របស់​យើង ​គឺ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជីវករ​តូចៗ​អាច​មាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ និង​ជួយ​ពួកគេ​អាច​ទទួល​បាន​អតិថិជន​ថ្មីៗ ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​។ យើង​នឹងមិន​យក​តម្លៃ​ជើង​សារ​ច្រើន​ហួសហេតុ​ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។ វី​ង​នឹង​គិត​កម្រៃ​តាម​អត្រា​ធម្មតា និង​កម្រិត​សមស្រប​មួយ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រាប់​លាន​អ្នក​»​។​

​អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ធ្វើការ​កុម្ម៉ង់​ដោយ​គ្រាន់តែ​ចូរ​ទៅក្នុង​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​បន្ទាប់មក​ជ្រើសរើស “​វី​ង​ម៉​ល​” លោកអ្នក​នឹង​ឃើញ​ជម្រើស​ហាង​រាប់​រយ ហើយ​អាច​ធ្វើ​ការ​បញ្ជាទិញ​បាន​យ៉ាង​ស្រួល​។

​ដើម្បី​ជួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​ដំណើរការ​ជាធម្មតា​ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ វី​ង​ម៉​ល​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ភ្នំពេញ ហើយ​អតិថិជន​និង​អាច​រីករាយ​ជាមួយ​ការដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​។ អ្នកទិញ​ទំនិញ​តាម​វី​ង​ម៉​ល អាច​សន្សំ​យក​ពិន្ទុ WingPoints ដែល​ជា​ការបន្ថែម​ជូន​ដ៏​ពិសេស​របស់​ធនាគារ​ឯក​ទេស​វី​ង​។ ដោយមាន​ការ​បន្ថែម​អត្ថប្រយោជន៍ អតិថិជន​អាច​សន្សំ​ពិន្ទុ WingPoints រាល់ពេល​ទិញ​ទំនិញ​ជា​ធម្មតា បន្ទាប់មក​ពួកគេ​អាច​ប្រើ​ពិន្ទុ​ទាំងនោះ​ប្តូរ​យក​ទំនិញ​ជាច្រើន​ពី​ហាង​ដៃគូ​របស់​វី​ង​ម៉​ល​បាន​យ៉ាង​ស្រួល​។​

​សម្រាប់​អតិថិជន​វី​ង​ដែល​សន្សំ​បាន​៥០០​ពិន្ទុ​ក្នុង​មួយ​សប្តាហ៍ ពួកគេ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទូរសព្ទដៃ iPhone 12 Pro មួយ​គ្រឿង ហើយ​អ្នក​ដែល​សន្សំ​បាន​៥០០០​ពិន្ទុ​ក្នុង​មួយ​ខែ ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X មួយ​គ្រឿង​ ផង​ដែរ​។ សម្រាប់​អាជីវករ​ ដែល​មាន​ចំណាប់អារម្មណ៍​ចុះឈ្មោះ​ចូលរួម​ជាមួយ​វី​ង​ម៉​ល​ អាច​ទាក់ទង​មក​លេខ​ទូរស័ព្ទ​+ 855 078 311 311៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services