Connect with us

ព័ត៌មានជាតិ

ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ ផ្ដល់​ម៉ូតូ​១១​គ្រឿង សម្រាប់​មន្ដ្រី​ចុះ​វាស់វែង​ដីជូន​ប្រជា​ពលរដ្ឋ​​​

បានផុស

នៅ

លោក​ លឹម ពី ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ បាន​យក​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ម៉ូតូ​ចំនួន​១១​គ្រឿង​ ដើម្បី​ផ្តល់​ដល់​មន្ត្រីរាជការ​ក្នុង​ការិយាល័យ​ចុះ​ធ្វើការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ នៅ​ខេត្ត​មណ្ឌលគីរី​នា​ខែ​កុ​ម្ភៈខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លឹម ពី បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ម៉ូតូ​ដែល​លោក​ទិញ​ចំនួន​១១​គ្រឿង​នេះ​ គឺ​យក​ទៅ​បម្រើការ​ងារ​ពេល​ចុះទៅ​វាស់វែង​ដីធ្លី​ នៅ​ខេត្ត​មណ្ឌល​គី​រី​ ដែល​ត្រូវ​ចេញ​ដំណើ​ទៅ​នៅ​ថ្ងៃ​ទី​២២​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២១​ខាងមុខនេះ​។​ ម៉ូតូ​ទាំង​១១​គ្រឿង​នេះ​ គឺ​ទុក​សម្រាប់​ឲ្យ​មន្ត្រីរាជការ​នៃ​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ជិះ​ទៅ​វាស់ដី ​ខ​ណៈ​ដែល​ពី​មុន​មក​កម្លាំង​យើង​ជិះ​រថយន្ត​ ប៉ុន្តែ​ពេលខ្លះ​ត្រូវ​ចុះទៅ​តាម​ភូមិ​ដាច់ស្រយាល​ហើយ​ផ្លូវលំ​តូច​ចង្អៀត​ ដូច្នេះ​មានតែ​ជិះ​ម៉ូតូ​។​

​លោក លឹម ពី មានប្រសាសន៍​បន្ត​ទៀត​ថា បើសិន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​ចុះទៅ​ដល់​ទី​តាំង​ ដែល​ត្រូវ​វាស់វែង​។ ​មន្ត្រីរាជការ​បម្រើការ ​ក្នុង​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ ​សូម​សំដែង​នូវ​ការ​អរគុណ​ដល់​លោក លឹម ពី ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ដែល​ខិតខំ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ទិញ​ម៉ូតូ​ចំនួន​១១​គ្រឿង​សម្រាប់​ផ្តល់​ដល់​កម្លាំង​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គី​រី ដោយ​ឥតគិតថ្លៃ​នោះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ចាំ​តែស្ពាន​សង់​រួច​ កោះនរា ហាងឆេង​ដី​ អាច​ហក់​ដល់ ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម