Connect with us

ព័ត៌មានជាតិ

ការកសាង​សាលារៀន​គឺជា​ការកសាង​ធនធានមនុស្ស​ស្របតាម​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​

បានផុស

នៅ

រដ្ឋ​ម​ន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត បានចាត់ទុក​ការកសាង​សាលា​រៀន​ គឺជា​ការ​កសាង​នូវ​ធនធានមនុស្ស​នៅ​កម្ពុជាឲ្យ​មានចំណេះដឹង​ខ្ពង់ខ្ពស់​ផងដែរ ហើយ​អាគារ​សាលារៀន​ថ្មីស្រឡាង​ដែលជា​អំណោយ​ភាគី​មិត្ត​ចិន​នេះ វា​ពិតជា​ធ្វើឲ្យ​កូនចៅ​របស់​យើង មាន​សមត្ថភាព​គ្រប់គ្រាន់ ពិតប្រាកដ ដែល​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ដាក់សម្ភោធ​ឲ្យ​ប្រើប្រាស់​អាគារ​សិក្សាចំនួន​២​ខ្នង កម្ពស់​២​ជាន់ នៅ​ស្រុក​ពីរ​ផ្សេងគ្នា ក្នុង​ខេត្ត​តាកែវ មាន​សាលាបឋមសិក្សា​អង្គ​កំណប់ និង​វិទ្យាល័យ​សុខ​អាន​ដូង​ខ្ពស់ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អនុវត្តគម្រោង​ភូមិ​មិត្តភាព កម្ពុជា​-​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ភូមិ​ តា នន នា​ព្រឹក​ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១​នេះ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា ការកសាង​សាលារៀន​នេះ វា​ប្រៀបបាន​ដូចនឹង​យើង​បាន​កំពុងតែ​កសាង​ធន​ធានមនុស្ស​អញ្ចឹង​ដែរ ដូច្នោះ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​សាលា​រៀន តាំងពី​ថ្នាក់ទាប​រហូត​មាន​ឧ​ត្ត​ម​សិក្សា​នៅ​ខេត្ត​ឲ្យ​បាន​ច្រើន ដើម្បី​ធានាបាន​នូវ​ភាពងាយស្រួល​ដល់​ក្មួយៗ​សិ​ស្សា​នុ​សិស្ស​បាន​សិក្សា​រៀនសូត្រ​នៅ​ជិត​ផ្ទះ ។​

ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមទៀតថា សម័យនេះ គឺ​ការ​សម័យ​ដែល​កូនក្មួយ មានសំណាង​ណាស់ គឺ​មិន​ចាំបាច់​ទៅ​សិក្សា​រៀនសូត្រ​ឆ្ងាយ​ពី​ផ្ទះ​នោះឡើយ គឺ​យើង​មាន​សាលារៀន​តាំងពី​បឋម​រហូត​ទៅដល់​មហា​វិទ្យាល័យ​នៅក្នុង​ភូមិ​ស្រុក និង​ខេត្ត​របស់​យើង នេះ​ជាគោល​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំដែល​បាន​ពង្រឹង និង​ចាត់ទុក​វិស័យ​អប់​រំជា​វិស័យ​អាទិភាព ដោយ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​មួយ​នេះមានគុណ​ភាព ធានាបាន​នូវ​ធនធាន​មនុស្ស​ដែល​សម្បូរ​ទៅដោយ​ចំណេះដឹង បទពិសោធន៍​ជ្រៅជ្រះ ។​

លោក​រដ្ឋមន្ត្រី​បន្តថា ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​មានសំណាង​ជាងគេ ខណៈដែល​សមាគមន៍​ចិន បាន​លើក​ឲ្យ​មានតំណើរ​ការ​គម្រោង​ថ្មី​មួយទៀត ដែលមាន​ទំហំ​ទឹកប្រាក់ចំនួន​១,៤​លាន​ដុល្លារ ក្នុង​គម្រោង​ភូមិ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ភូមិ​តា នន ដូច្នេះ​សុំ​ឲ្យ​ក្រុមការងារ​ទាំងអស់ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង ត្រូវ​ខំប្រឹងប្រែង​ថែមទៀត​ ធ្វើ​យ៉ាងម៉េច​ឲ្យ​ទំ​នាក់​ទំនង រវាង​ប្រទេស​យើង​ទាំងពីរ​នេះ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែមទៀត នឹង​គម្រោង​នេះ​ទទួលបាន​ជោគជ័យ និង​ក្លាយជា​គំរូ​ដ៏​ល្អ ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​ភូមិ ​តា នន នេះឲ្យ​មានការ​រីកចម្រើន​កាន់តែ​ល្អប្រសើរ​ឡើង ជា​គំរូ​ដល់​ភូមិ​ឃុំ​ដ៏ទៃទៀត ដើម្បី​ឲ្យ​គេ​យក​គំរូ​តាម ក្នុងការ​ចូលរួមចំណែក​ជាមួយ​និង​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម