Connect with us

ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេសព្រះ​សីហនុសម្រេចបានកំណើនទឹកប្រាក់ជាង១ ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេច​បានការនាំចេញក្នុង​ទឹកប្រាក់​សរុប ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក (១.៥៦៥) ដែលមានកំណើន ២៦.៥២% បើ​ធៀប​​​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើនទោះបីជាទទួល​រងផលប៉ះពាល់​ពីជំងឺវីរុសក៏ដោយ។

គណនីផ្លូវការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រីកម្ពុជា ក៏បានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាលនៃ​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិនដែលនឹងខិតជិតមកដល់នាពេលខាងមុខ។

នៅក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាតែងតែទទួល​ស្គាល់​ថាផ្នែកឯកជនគឺជាដៃគូដ៏​ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញ​ឱ្យគ្នាទៅវិញទៅមកក្នុង​ការរួម​ចំណែកដល់ការជំរុញសេដ្ឋកិច្ច ជាតិឱ្យកាន់តែមានការរីកចម្រើន។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅឆ្នាំ ២០០៨​បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស​អន្តរជាតិដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និង អាស៊ីអា គ្នេយ៍សរុប ១៦៦ សហគ្រាសហើយបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង។

ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក Chen Jiangang បានថ្លែងឲ្យដឹងថា តាមការព្យាករតំបន់សេដ្ឋកិច្ចពិសេសសក្រុងព្រះសីហនុ នឹងរួមចំណែក ការបង្កើតទំហំពាណិជ្ជកម្មជាមួយចិនឲ្យបាន ១ ម៉ឺ លានដុល្លារក្នុងឆ្នាំ ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសផ្សេងៗ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម