Connect with us

ព័ត៌មានជាតិ

Updete៖ អគ្គិភ័យ​នៅ​សៀមរាប​ឆេះរាល​ដាល​ផ្ទះ​២​ខ្នង និងសាលារៀនមួយខ្នង​​

បានផុស

នៅ

​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​អ្នកលក់​កង់​ដែល​ចាក់សោរ​ទុកចោល​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទ្រព្យ​សម្បត្តិ​អស់ទាំង​ស្រុង​ និង​បាន​រាល​ឆ្លង​ទៅ​ឆេះ​ផ្ទះ​ជិតខាង​១​ខ្នង​​និង​សាលារៀន​១​ខ្នង​ផង​ដែរ​។​

លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ថា​ ករណី​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១២និង៣០​នាទី​រសៀលថ្ងៃទី​២៩​ ខែមករា​ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រះ​ត្រពាំង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា ករណីនេះ​បណ្ដាល​ឲ្យខូចខាត​ផ្ទះ១​ខ្នងទំហំ៩x២៥​ម៉ែត្រ ថ្ម​ក្រោមឈើ​លើ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង (​ផ្ទះ​ផ្ទុក​កង់​និង​គ្រឿង​កង់​សម្រាប់​លក់​ច្រើន​រយ​គ្រឿង​) និងខូចខាត​ផ្ទះ​នៅក្បែរ១​ខ្នង​(​ខូច​២០%) និង​​អាគារ​សាលារៀន​បឋមសិក្សា​​៧​មករា១​ខ្នង (១៥%) និង​មិន​មាន​មនុស្ស​រងរបួស​ទេ ។​

លោក​បន្តថា ម្ចាស់ផ្ទះ​ឈ្មោះ សរ ចំរើន ភេទ​ប្រុស អាយុ៦៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

តាម​ការសន្និដ្ឋាន​ជាបឋម​គឺ បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​ម្ចាស់​មិន​នៅ​ទាំង​អស់គ្នា​ ទៅ​លក់​កង់​នៅ​ផ្សារ​បាត់ ផ្ទះ​បិតទ្វារ​ចោល​។​ លោក​បញ្ជាក់ទៀតថា​ លទ្ធផល​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​សមត្ថ​កិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល៣​គ្រឿង គឺ​ស្រុក​សូទ្រនិគម ១​គ្រឿង​,​ស្រុក​ប្រាសាទបាគង​១​គ្រឿង ,​ស្រុក​ជីក្រែង ១​គ្រឿង​ និង​រថយន្ត​ដឹក​ទឹក​ឯកជន២​គ្រឿង កម្លាំង​នគរបាល អាវុធហត្ថ និង​ប្រជា​ការពារ​សរុប​ប្រមាណ៥៥​នាក់ ប្រើប្រាស់​ទឹក​អស់៧​ឡាន រហូតដល់​ម៉ោង១៤​និង​៤៥​នាទី ទើបរលត់​ទាំងស្រុង​។​

ពលរដ្ឋ​លើកឡើងថា ករណី​ឆេះ​នេះ​ពិតជា​លឿន​មែន​ សូម្បី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ ដែលមាន​ចម្ងាយ​តែ​៣០០​ម៉ែត្រ​ពី​ទីតាំង​កើតហេតុ​ ក៏​មិន​អាចជួយ​ពន្លត់​ទាន់ដែរ​។​ ចឹ​ង​ទេ​សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ផង ចំពោះ​រឿង​អគ្គិភ័យ​នេះ​៕

អត្ថបទ​ ៖​ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម