Connect with us

ព័ត៌មានជាតិ

ប៉ុន្មាន​ម៉ោង​មុន​នេះ ឧកញ៉ា អ៊ាន សៀវ​ម៉ី ព្រម​ចូលខ្លួន​មក​តុលាការ​ឆ្លើយ​បំ​ភ្លឺ​ ជា​ជនជាប់ចោទ

បានផុស

នៅ

​នា​រសៀល​ថ្ងៃទី២៩ ខែ​មករា ឆ្នាំ​២០២១ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ចម្លើយ​ឲ្យ​ចៅក្រម​​ស៊ើបសួរ ក្នុង​ឋានៈ​ជា​ជនជាប់ចោទ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចៅក្រម ស៊ លី​ណា កំពុង​ធ្វើការ​សាកសួរ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​របស់​តំណាង​អយ្យការ។ ព័ត៌មាន​លម្អិតសូម​រង់​ចាំ​ការចុះ​ផ្សាយ​របស់​កម្ពុជា​ថ្មី​បន្ត​ទៀត។

គួរ​បញ្ជាក់ថា កាលពី​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។

ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕

អត្ថបទ៖ មករា

សូមចុចអាន៖ តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម