ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៣នាក់ បានរួមគ្នាចាប់រំលោភក្មេងស្រីម្នាក់ រហូតបានសម្រេច
ក្រុមយុវជន ដែលជាជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន តាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាចាប់ក្មេងស្រីម្នាក់អាយុក្រោម ១៥ ឆ្នាំរំលោភរហូតបានសម្រេច ក្នុងពេលតែមួយរួចមក។
យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានឱ្យ ដឹងថាកម្លាំងជំនាញ បានទទួលនូវពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ដែលបានចោទប្រកាន់ទៅលើយុវជនមួយក្រុមថាបានចាប់រំលោភបូកទៅលើកូនស្រីរបស់គាត់កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២១នៅក្នុងបុរី ងិនវិតស្ថិតក្នុងភូមិវាលវង់ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង រួចក៏បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់។
ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ ពេជ្រ សារ៉ែន ដើម្បីតាមស្រាវជ្រាវរកមុខសញ្ញារំលោភ មានស្ថានទម្ងន់រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២ និង ១០នាទី រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនយុវជនជាជនសង្ស័យបានចំនួន៣នាក់គឺ ៖ ១.ឈ្មោះសៅ រតនា ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិអូរឃុំសន្តិភាពស្រុកសំពៅលូន ២.ឈ្មោះ ហៀង ប្រុស ហៅលាងភេទប្រុសមអាយុ ១៨ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាពស្រុកសំពៅលូន និង ៣.ឈ្មោះ នី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង។ ដោយឡែកជនសង្ស័យ១នាក់ទៀត ឈ្មោះ ឡា ពិសិដ្ឋ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បានរត់គេចខ្លួនបាត់ទៅហើយ ដោយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ។
រីឯក្មេងស្រីរងគ្រោះដែលមាន ឈ្មោះ អ វ ដ ហៅ ម អាយុ១៥ឆ្នាំ ដោយបច្ចុប្បន្នជនសង្ស័យទាំង៣រូប ត្រូវបានកម្លាំងជំនាញចាត់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅកាន់តុលាការក្នុងការផ្ដន្ទាទោសតាមច្បាប់៕
សោ និយមរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន