Connect with us

ព័ត៌មានជាតិ

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​គ្រួសារ​ក្រីក្រ​ ដែល​មាន​កូន​ពិការ​៣​នាក់​ក្នុងបន្ទុក​​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​នាំយក​រ​ទះ​រុញ និង​សម្ភារៈ​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ លោកស្រី ប្រាក់ ម​ន្ថា ដែលមាន​កូន​ពិការភាព ៣​នាក់ រស់នៅក្នុង​បន្ទុក នា​ព្រឹក​ថ្ងៃ​សៅរ៍ទី ៣០ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ប្រាក់ ម​ន្ថា (​ជា​ស្ត្រី​មេម៉ាយ​) អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​របស់គាត់​មានឈ្មោះ អ៊ុ តេង អាយុ ៤៦​ឆ្នាំ មានកូន ៣​នាក់​ជា​ចំណងដៃ ក៏ប៉ុន្តែ​កូន​ទាំង ៣​នាក់​នេះ អភ័ព្វ​ណាស់ កើតមក​ក្រិន ពិការ គម ដៃជើង​ខ្វិន​ដូចគ្នា ។ កូន​ទី ១ ឈ្មោះ តក់ ធារ៉ា ភេទ​ស្រី អាយុ២៤​ឆ្នាំ បាន​រៀន​ដល់​ថ្នាក់​ទី ៥ ក៏ត្រូវ​បាន​ឈប់រៀន កូន​ទី ២ ឈ្មោះ តក់ ធា​រី ភេទ​ស្រី អាយុ២១​ឆ្នាំ បាន​ទៅ​រៀន​នៅ​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្ក​ការ LAVALA ស្ថិតនៅក្នុង​ក្រុង តាខ្មៅ។ កូន​ទី ៣ ឈ្មោះ តក់ រាត្រី ភេទប្រុស អាយុ១២ឆ្នាំ ពុំទាន់​បាន​ចូលរៀន​នៅឡើយ​ទេ។ បច្ចុប្បន្ន​លោកស្រី​បាន​បន្តទៀតថា នៅក្នុង​សម័យ​កូ​វីដ​១៩​នេះ លោកស្រី​ក៏បាន​ទទួល​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល តាមរយៈប័ណ្ណ​សមធម៌ នៃ​គ្រួសារ​កី​ក្រ (​ក្រ​២) ចំនួន ៥​ខែ រួចមកហើយ ដោយ​ក្នុង​មួយខែៗ​ទទួលបាន ១៩២.០០០​រៀល ។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏មាន​ប្រសាសន៍ថា ៖ ការនាំយក​អំណោយ​មក​ប្រគល់ជូន នាពេលនេះ​ បន្ទាប់ពី​លោកជំទាវ​ បានឃើញ​ការអំពាវនាវ​របស់លោក​ស្រី ប្រាក់ ម​ន្ថា បាន​ផ្សព្វផ្សាយ​នៅក្នុង​បណ្តាញសារព័ត៌មាន ទើប​លោកជំទាវ​បាន​ចាត់​ឲ្យ លោក សុច ពិសី អភិបាលស្រុក​កំពង់រោទិ៍ ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ដោយផ្ទាល់​ និង​មាន​ការ​ជួបជុំ​នា​ថ្ងៃនេះ។ លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អភិបាលស្រុក​កំពង់រោទិ៍ ធ្វើការ​សម្របសម្រួល​ក្នុងការ​នាំយក​ក្មួយៗ​បាន​ទៅ​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​។ អំណោយ​នាពេលនេះ រួមមាន ៖ រទេះរុញ ២​គ្រឿង អង្គរ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹក​សុទ្ធ មី និង​ថវិកា​មួយចំនួន និង​ការឧបត្ថម្ភ​ជាប្រចាំ​ខែ​របស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។

​ជាការ​ឆ្លើយតប លោកស្រី ប្រាក់ ម​ន្ថា ក៏​សូម​គោរព​ថ្លែងអំណរគុណ​ដល់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ ជាពិសេស ក៏​សូម​គោរព​ថ្លែងអំណរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដែល​បានផ្តល់​ជា​រទេះ ស្បៀង​អារ​ហារ​មួយចំនួន​នាពេលនេះ។ លោកស្រី​ក៏បាន​គោរព​ជូនពរ​ដល់ សម្តេច តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​លោកជំទាវ ដែល​ជា​សប្បុរសជន​ទាំងអស់ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ព្រមទាំង ពុទ្ធពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម