Connect with us

ព័ត៌មានជាតិ

អ្វីទៅជាការសិក្សាស្រាវជ្រាវ ការសិក្សាស្រាវជ្រាវ​មានសារ​ប្រយោជន៏​អ្វីខ្លះ សម្រាប់​សង្គមជាតិ?​

បានផុស

នៅ

រាជបណ្ឌិតសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១ បាន​​រៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីសារៈសំខាន់នៃការស្រាវជ្រាវ​ ដោយមាន​ការចូលរួមពី​វាគ្មិនថ្នាក់បណ្ឌិត ដែល​មានបទ​ពិសោធន៍​យ៉ាងច្រើនផ្នែកការសិក្សាស្រាវជ្រាវ​ ហើយកម្មវិធីនេះ ធ្វើឡើងដើម្បីបណ្ដុះស្មារតីមហាជនឲ្យទទួលយក ឲ្យទទួល​ស្គាល់នូវការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈ​វិទ្យាសាស្រ្ត  ពីព្រោះការស្រាវជ្រាវនេះមានសារៈសំខាន់ណាស់សម្រាប់វឌ្ឍនភាពសង្គម ។នេះបើតាមការ​បញ្ជាក់ពីលោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ នេត ប៉ារ៉ុម  សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់​ថា ​ការស្រាវជ្រាវមាន​ន័យថា គឺជាការរុករកការស្វែងរក ជុំវិញបញ្ហាអ្វីមួយ ប៉ុន្តែមក​ដល់បច្ចុប្បន្ន​នេះ គេបាន​កំណត់និយមន័យមានចំនួន៣ គឺទី១. ការសិក្សាស្រាវជ្រាវត្រូវតែមានគោលបំណង ទី២. ការសិក្សាស្រាវជ្រាវត្រូវតែម៉ឺងម៉ាត់ម៉ត់ចត់ និងទី៣. ការសិក្សាស្រាវជ្រាវត្រូវតែមានស្មារតីតស៊ូមោះមុត។ ​

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា​បានថ្លែង ដោយ​លើក​ជា​សំណួរថា ហេតុអ្វី​បាន​ជា​បណ្ដាប្រទេសមួយចំនួនរីកចម្រើនជាងយើង ហើយប្រទេសមួយចំនួនទៀតក្រីក្រជាងយើង ? ។ លោកថា ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងបច្ចេកវិទ្យា  ​មិនមែនកើតឡើងដោយចៃដន្យ ឬជាការប្រទានរបស់អាទិទេពណានោះទេ គឺកើតចេញ​ពី​ការស្រាវ​ជ្រាវ កើត​ចេញពីការ​ផ្ដល់​តម្លៃ កើត​ចេញពីការ​ផ្តល់​​សារៈសំខាន់​ទៅលើការសិក្សាស្រាវ​ជ្រាវ ទើបធ្វើឱ្យមានការរីកចម្រើន។ ​គ្មានអ្វីមួយដែលកើតឡើងដោយគ្មានការស្រាវជ្រាវ  ហើយក៏គ្មានអ្វីមួយកើតឡើងដោយគ្មានទំនុកចិត្តទៅលើវិទ្យាសាស្ត្រនោះទេ។

លោកបណ្ឌិត គិន ភា ​​​បានលើកជាឧទាហរណ៍មួយចំនួនទៀតថា ហេតុអ្វីបានជា​យើងជឿថាផែនដីរាងមូល​, មានទំនាញផែនដី, ទូរស័ព្ទដែលប្រើប្រាស់គ្រប់ដៃ, យន្តហោះដែលអាចជិះឆ្លងទ្វីបបាន, ដែកដែលមានទម្ងន់រាប់ពាន់តោន បែរជាអណ្ដែតលើទឹកបាន ដែលបញ្ហាទាំងអស់នេះ គឺបានកើតមកពីការស្រាវជ្រាវ។​ លោក​លើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រ​ទេសកសិកម្ម ប៉ុន្តែបែរជាអ្នកក្រសុទ្ធតែជាកសិករ បើប្រទេសកសិកម្ម គួរតែកសិករជាអ្នកមាន  ប៉ុន្តែហេតុអ្វីបានជាកសិករយើងបែរជាអ្នកក្រ ខណៈដែលយើងតែងតែនិយាយថា ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម។ តើ​យើង​មានពូជស្រូវល្អ មានថ្នាំព្យាបាលស្រូវ មានការកែប្រែគុណភាពដី ហើយឬនៅ ដូច្នេះបញ្ហាទាំងអស់នេះ ត្រូវតែ​មានការស្រាវជ្រាវ​។​

ទាក់ទងបញ្ហានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ការសិក្សា​ស្រាវជ្រាវ ត្រូវបានចែកចេញជា៣ប្រភេទ ទី១, ​ការសិក្សាស្រាវជ្រាវបែបឯកជន ទី២,ការ​សិក្សាស្រាវជ្រាវបែបស្ថាប័នរបស់រដ្ឋ និងទី៣, ការសិក្សាស្រាវជ្រាវបែបសម្ងាត់ ឬចារកម្ម​ហើយប្រភេទនៃការសិក្សាស្រាវជ្រាវត្រូវបានចែកចេញជា២ គឺទី១, ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តពិត និងទី២, ការសិក្សាស្រាវជ្រាវ​បែបវិទ្យាសាស្ត្រសង្គម។

លោកបណ្ឌិត សុខ ទូច ​​បានលើកជាឧទាហរណ៍ថា អ្នកនយោបាយមួយ រៀបចំគោលនយោ​បាយគណបក្ស បើសិនជាអ្នកនយោបាយនោះ គ្មានការស្រាវជ្រាវទេ ការរៀបចំគោលនយោ​បាយនោះ និងត្រូវបរាជ័យ។ លោកបន្តថា គេចង់ធ្វើនាវាមុជទឹក​ គេត្រូវសិក្សាពីត្រីដូហ្វីន​ ដែ​ល​​អាច​មុជ​ទឹក​បាន, ​គេធ្វើ​រ៉ាដា​ចាប់យន្ត​ហោះ គេសិក្សាពីសត្វជ្រឹង ឬសត្វប្រចៀវ​​ថា ហេតុអ្វីបាន​ជាសត្វនេះដឹងថា មាន​ផ្លែឈើទុំនៅ​ខាងមុខ ? គឺ​​គេសិក្សាលើបញ្ហានេះ ដូច្នេះយន្តហោះ គ្រាន់​​តែ​ហោះឡើង គេដឹង​ភ្លាម​ថា យន្តហោះចេញមកហើយ​។ ដូច្នេះវិទ្យាសាស្រ្តពិត គឺគេសិក្សាបែបនេះ ហើយត្រូវមានកន្លែងពិសោធន៍។ លោកថា វិទ្យាសាស្រ្តពិតមិនអាចគ្មានការពិសោធន៍បានទេ។

បើតាមលោក សុខ ទូច សង្គមមួយដែលរីកចម្រើន គឺគេត្រូវការធនធានមនុស្ស។ លោកថា ប្រទេស​​ដែលមាន​ធនធានច្រើន មិនប្រាកដថា ប្រទេសនោះរីកចម្រើនទេ ដូច​ជាប្រទេស​អារ៉ាប់ប៊ីសា​​អូឌីត ទុយណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ព្រុយ​ណេ សុទ្ធ​សឹង​តែជាប្រទេស ដែលសម្បូរទៅដោយ​ធនធានធម្មជាតិ ប៉ុន្តែហេតុអ្វី​ប្រទេសទាំងនោះមិនរីកចម្រើន។ ដូច្នេះ​ធនធានមនុស្សដើរតួនាទីសំខាន់ណាស់ ដូច្នេះយើងត្រូវធ្វើការសិក្សាស្រាវជ្រាវ។

លោក សុខ ទូច ​អះអាងទៀតថា គ្មានអ្វីមួយ ដែលធ្វើ​ដោយគ្មានការសិក្សាស្រាវជ្រាវនោះទេ  បើធ្វើដោយគ្មានការសិក្សាស្រាវជ្រាវទេ ហៅថា​សុភាវគតិ គឺសត្វ តែមនុស្សក៏​ជាសត្វដែរ។ ​តែមនុស្ស​​ជាសត្វដែលមានបញ្ញា​ ហើយ​សត្វ​​​ដែល​​សាហាវ​ជាងគេ​មានបញ្ញា​ជាងគេ​ឈ្លាសវៃជាងគេ គឺមនុស្សហ្នឹងហើយ​ ដូច្នេះហើយបានគេធ្វើការសិក្សាស្រាវជ្រាវថា តើសង្គមមួយរីកចម្រើនដោយសារអី ?៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម