Connect with us

ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើង​៦​នាក់​ ប្រើ​អំពើ​ហិង្សា​ដោយ​គប់​ដុំ​ថ្ម​ត្រូវ​សមត្ថកិច្ច​ក្របួច​តាម​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​៣​នាក់

បានផុស

នៅ

បាត់ដំបង​ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ចំនួន​៣​នាក់​ជនសង្ស័យ​ជា​ក្មេង​ទំនើង​៦​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ស្របតាម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​គឺ​.​ប៊ុណ្ណា​រ៉ា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២១​វេលា​ម៉ោង​២១និង៣០​នាទី​ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​។

សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​ ១/​ឈ្មោះ​ជា​ មករា​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ទីលំនៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែ​ត​​ ក្រុង​បាត់ដំបង​(​របួស​ភ្នែក​)​។ ២/​ឈ្មោះ​ទួន ហេង​អគ្គ​បេឡា ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ​ទីលំនៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​(​របួស​ក​)​។​ ៣/​ឈ្មោះ​ប៉ុល​.​ថា​វីត​កា​ឆ្សៃ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ទីលំនៅ​ភូ​មិន​រា​២​ឃុំ​ន​រា​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​របួសស្រាល​។ ករណី​អំពើ​ហិង្សា​នេះ​ជនសង្ស័យ​បាន​បង្កឡើង​ស្ថិត​ត្រង់​ចំណុច​សួន​សន្តិភាព​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន ១/​ឈ្មោះ​សុខ​.​ជីវ័ន​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ជ្រៃ​កោង​សង្កា​ត​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​២/​ឈ្មោះ​សឿ​ម វ​ឌ្ឍ​នា ​ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​សំរោង​តា​កុក​ឃុំ​សំរោង​តា​កុក​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​៣/​ឈ្មោះ​ដឿ​ត​.​វាសនា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​សំរោង​ក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​៤/​ឈ្មោះ​ឈឿន​.​ប៊ុនឆៃ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​៥/​ឈ្មោះ​សៀង​.​គឹម​សាន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​នៅ​ភូ​មិន​រា​ឃុំ​ន​រា​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។ ​៦/​ឈ្មោះ​ឌិន​ ចិន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​សំរោង​ក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ ផ្នែក​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពុង​បន្ត​ការសាកសួរ​នឹង​រៀបចំ​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម