Connect with us

ព័ត៌មានជាតិ

វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ តាំងពី​សតវត្សរ៍​ទី​៦ ត្រឡប់​មកវិញហើយ​

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា វត្ថុ​បុរាណ​ខ្មែរ​ជាង ១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ ដែល​បាន​បាត់បង់​ជា​យូរ​មកហើយ​នោះ បាន ត្រឡប់​មកវិញហើយ បន្ទាប់ពី​ដំណើរការ​ចរចា​អស់​ជាង​បី​ឆ្នាំ​មក​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​នៅលើ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៩ ខែមករា ថា បន្ទាប់ពី​ដំណើរការ​ចរចា​អស់​ជាង​បី​ឆ្នាំ​មក ក្រុមគ្រួសារ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ (Douglas Latchford) បាន​ព្រមព្រៀង​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់ ដែល​បាន​កាន់កាប់​រក្សាទុក មក​ប្រគល់ជូន​កម្ពុជា​វិញ ហើយ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ជាង​១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ រួមទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ ទាំងនោះ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​បន្តបន្ទាប់​។ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការបញ្ជូន​ត្រឡប់ មកវិញ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​បើតាម​ក្រសួង​វប្បធម៌ស្នាដៃ​ពិចិត្រ​ទាំងនេះ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​៦ រហូតដល់​សម័យ​ក្រោយ​អង្គរ រួមទាំង​រតនៈវត្ថុ​ដ៏​ល្អ​ឯក មកពី​អតីត​រាជធានី​កោះ​កេរ្តិ៍ និង​តំបន់​អង្គរ នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នាពេលខាងមុខ​។ ក្នុង​ដំណាក់ កាល​ដំបូង វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៥​រូប ក្នុងនោះ​មាន​បដិមា​ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ (​សិវ​ស្ក​ន្ន​) ធ្វើ​ពី​ថ្មភក់ មកពី​រមណីយដ្ឋាន​កោះ​កេរ្តិ៍ និង​ក​ន្សែ​ទូក​ធ្វើ​ពី​សំរឹទ្ធ នឹងត្រូវ​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​ក្នុងពេល ឆាប់ៗ​នេះ ហើយ​ក្រសួង​នឹង​ជូនដំណឹង​អំពី​ពេលវេលា​ជាក់លាក់ នៃ​ការវិល ត្រឡប់មកវិញ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនោះ ជា​បន្តបន្ទាប់​ទៀត ទៅតាម​ដំណាក់កាល​នីមួយៗ​។​

​ទាក់ទង​បញ្ហា​នេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​នាពេល​បច្ចុប្បន្ន តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា គឺជា​មូលដ្ឋាន​ចំបង​ក្នុងការ​វិលត្រឡប់ នៃ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​រសាត់​ឆ្ងាយ​ពី​មាតុភូមិ កន្លងមក​។ កិច្ចការ​ដ៏​លំបាក​ស្មុគស្មាញ​នេះ​អាច​សម្រេច​ទៅបាន ក្រោម​ការចង្អុល បង្ហាញ​ដ៏​ខ្ពង់ខ្ពស់ និង​គាំទ្រ យ៉ាង​ពេញទំហឹង​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​កិច្ច សហ​ការជួយ​សម្របសម្រួល​ពី​ក្រសួង​ពាក់ព័ន្ធ​នានា និង​ឥស្សរជន​ជាច្រើនរូប​ទៀត ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯក ជន​។ ការបញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នូវ​រូបចម្លាក់​ទាំងនេះ សរ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាមទារ​យក​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​បាន​បាត់បង់ ហើយ​ការបញ្ជូន​ត្រឡប់មកវិញ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភព លោក​។ ក្រសួង​នឹង​បន្តធ្វើ​កិច្ចការងារ​នេះ ដើម្បី​ការពារ និង​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ ដោយ​បន្ត​សហការ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក Douglas Latchfordក៏ដូចជា​អ្នកប្រមូល​វត្ថុ​បុរាណ​ដទៃទៀត នៅ​ទូទាំង​ពិភពលោក​។​

​ទន្ទឹមនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Nawapan Kriangsak ជា​កូនស្រី​របស់លោក Douglas Latchford ដែល​បាន​ផ្តួចផ្តើម​គំនិត និង​មាន​សុ​ឆន្ទៈ​ក្នុងការ​រួមចំណែក​លើក​ស្ទួយ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។

​ជាមួយគ្នា​នោះ លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ថ្លែង អំណរ គុណ​ដល់​ក្រុមការងារ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក Bradley James Gordon, លោក Steven Andrew Heimberg និង​លោក Charles Webb ដែល​បានធ្វើការ​ជាមួយ​ក្រសួង​អស់​រយៈពេល​ជាង​បី ឆ្នាំ​មកហើយ ក្នុង​ការចរចា​បញ្ជូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​ចំណែក​លោកស្រី Nawapan Kriangsak បាន​លើកឡើងថា “​នៅ ពេល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​នេះ កាលពី​បី​ឆ្នាំមុន ខ្ញុំ​មិនដឹងថា កិច្ចការ​នេះ​មាន​ភាពស្មុគស្មាញ​នោះទេ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​សមុច្ច័យ​ទាំង អស់នេះ ដែល​បាន​ប្រមូល​ទុក​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ នឹងត្រូវ​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដូនតា របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​វិញ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​លោកជំទាវ​រដ្ឋមន្ត្រី និង​សហការី​របស់លោក​ជំទាវ ចំពោះ​ចក្ខុវិស័យ និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​លោក Gordon, លោក Heimberg និង លោក Webb ចំពោះ ការលះបង់​របស់​ពួកគេ ក្នុងការ​នាំមក​នូ​វល​ទ្ធ​ផល​ជា​វិជ្ជមាន​នេះ​”​។​

អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម ចាន់​ស៊ី​តា ដែលជា​បុត្រី​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​នាដកា​របាំ​ព្រះរាជ ទ្រព្យ​ខ្មែរ​ដ៏​ល្បីល្បាញ​ជា​អន្តរជាតិ បាន​ថ្លែងថា “​ខ្ញុំ​រីករាយ​ដែល​ទទួលដំណឹង​ថា វត្ថុ​បុរាណ​ខ្មែរ ដ៏​អស្ចារ្យ​នេះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ ពីព្រោះ​រតនសម្បត្តិ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជា​ខ្មែរ ជា ច្រើន​ជំនាន់​អស់​ជាង​ប្រាំមួយរយ​ឆ្នាំ​នៃ​អារ្យធម៌​អង្គរ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ក្នុងនាម​នៃ​គ្រួសារ​រាជវង្ស ដោយ​ឃើញ​វត្ថុ​ដ៏​ពិសិដ្ឋ​ទាំងនេះ​ត្រឡប់មក​កម្ពុជា​វិញ​”​។

​លោក សុខ ពុទ្ធិ​វុ​ធ បានលើកឡើង​ដែរ​ថា “​ការវិលត្រឡប់ នៃ​វត្ថុ​បុរាណ​ខ្មែរ​ដ៏​វិសេសវិសាល​នេះ គឺ​ស្របតាម​បំណង ប្រាថ្នា​របស់​ឪពុក​ខ្ញុំ សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី ក្នុង​បុព្វហេតុ​ថែរក្សា​វប្បធម៌​ខ្មែរ និង​លើក ស្ទួយ​មោទកភាព​ចំពោះ​ប្រវត្តិសាស្ត្រ​ជាតិ​។ ខ្ញុំ​នឹង​បន្ត​ចូលរួម​ស្វែងរក​វិធី​ថ្មីៗ ដើម្បី​ចែករំលែក​ដល់​ពិភព លោក​នូវ​សមិទ្ធផល​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ខ្ញុំ​រីករាយ​នឹង​បន្ត​ចូលរួម​ចែករំលែក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​នាំយក​សម្បត្តិ​វប្បធម៌​ខ្មែរ​មក​កម្ពុជា​វិញ​បន្តបន្ទាប់​ទៀត​”​។

ជាមួយគ្នា​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការចូលរួម​វិភាគទាន​ដ៏​មានតម្លៃ របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ អាមេរិក ប្រចាំ​តំបន់​ភាគខាងត្បូង​ទីក្រុង​ញូវយ៉ក ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​។ លោកជំទាវ​បន្តទៀតថា ការខិតខំ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក គឺជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក និង​ស្របពេល​នៃ​ការ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍​ទាំងនេះ​បង្ហាញ​ពី​ទស្សនវិស័យ​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត ដែលជា​ការលើក កម្ពស់​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ ទុកជា​គុណប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ មិន​សម្រាប់តែ​ចំពោះ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ឡើយ ក៏ប៉ុន្តែ​ក៏​ជា​បេតិកភណ្ឌ​ដ៏​ថ្លៃថ្លា​សម្រាប់​មនុស្សជាតិ​ទាំងមូល​ផងដែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣១ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម