Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ៖ ពលរដ្ឋ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺផ្តាសាយបក្សី បន្ថែម​១​ទៀត​ក្នុងអំឡុង​ពិធី​សែនដូនតា​និង​ពិធី​ផ្សេងៗ​

បានផុស

នៅ

ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង​បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺផ្តាសាយបក្សី បន្ថែម​១​ទៀត​បន្ទាប់ពី​កូ​វីដ​១៩​ក្នុងអំឡុង​ពិធី​សែនដូនតា​និង​ពិធី​ផ្សេងៗ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើ​បែបនេះ​ខណៈពេល​អញ្ជើញ​ជា​អធិបតី ក្នុងឱកាស​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស ចុះជួយ​ខេត្តស្វាយរៀង​ប្រចាំឆ្នាំ ២០២០ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ស្វាយរៀង ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ។

លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរ​សុខ​ទុក​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​នូវ​ក្តី​នឹករលឹក និង​បាន​គិតគូរ​អំពី​សុខ​ទុក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស។

​លោកជំទាវ​ក៏បាន​ស្នើរ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​រឹតបន្តឹង​វិធានការ​ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​បន្ត​រស់នៅ និង​ធ្វើការ​តាម គន្លង​ថ្មី​ក្រោម​ទស្សនទាន​ថ្មី និង​សូម​បន្ត ការងារ​តាម​ទិសដៅ​ដែល​បានកំណត់​។

ទី ១. ពង្រឹង​ធ្លុង​សាមគ្គី ឯកភាព​ជាតិ ការពារ​ដាច់ខាត ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ។ ទី​២. ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង​នីតិរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន បង្ក​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ២០២៣​។ ទី​៣.​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឲ្យ​កាន់តែ​រឹងមាំ និង​រាំង​ស្កាត់​សកម្មភាព​ទុច្ចរិត​ទាំងឡាយ​ដែល​បង្កដោយ​ពួក​ប្រឆាំង ជ្រុលនិយម មាន​គោលបំណង​ញុះញង់ បំផុសបំផុល បង្ក​អស្ថិរភាព ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​លើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ម៉ឹងម៉ាត់​។ បន្ត​ជំរុញ​ការផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ សុវត្ថិភាព ។ ទី​៤. បង្កើន​ការ​ទ្រទ្រង់ និង​ជំរុញ​ការ​អភិ​វ​ឌ្ឃ​វិស័យ​សុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​តាម​គន្លង​ប្រក្រតី​កម្ម​ថ្មី។

ទី​៥.​ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព ។

ជាពិសេស សូម​បងប្អូន​ទាំងអស់គ្នា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឲ្យ​បាន តាម​ការណែនាំ លេខ ០២០ សខល របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ស្តីពី​ការការពារ​ការឆ្លង​ជំងឺផ្តាសាយបក្សី ក្នុងអំឡុង​ពិធី​សែនដូនតា​និង​ពិធី​ផ្សេងៗ នាពេល​ខាងមុខនេះ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ វិនាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ១១ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ២៦ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម