Connect with us

ព័ត៌មានជាតិ

មាន់​ថៃ​ខូចគុណភាព ចំនួន ៥កា​រ៉ុង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ក្រោយពី​លប​ឆ្លងដែន​តាម​ច្រករបៀង

បានផុស

នៅ

បាត់ដំបង ៖ មាន់​ថៃ​ខូចគុណភាព ដែល​ក្នុង​នោះ​មាន សាច់មាន់ ឆ្អឹង​មាន់ និង គ្រឿងក្នុង​មាន់ ចំនួន ៥ កា​រ៉ុង​ស្មើនឹង ២៥០ គីឡូក្រាម ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើ​ការ​ដុត​បំផ្លាញចោល បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ស្ទាក់​ចាប់បាន ​ខណៈ​ដែល​ទំនិញ​ទាំងនេះ កំពុង​លប​ឆ្លងដែន​តាម​ច្រករបៀង ចេញពី​ប្រទេស​ថៃ ចូល​មក​កាន់​ទឹកដី​កម្ពុជា​ក្នុង​ស្រុក​កំរៀង រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​ វេលា​ម៉ោង៩​និង១០​នាទី ព្រឹក បន្ទាប់ពី ទទួល​បាន​បទបញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មានការ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ស្រុក សំពៅ​លូន និង លោក​វរសេនីយ៍ទោ ទឹម វិ ឆៃ អធិការរង នគរបាល​ស្រុក​សំពៅ​លូន។

ការ​ស្ទាក់​ចាប់ សាច់​មាន់ ឆ្អឹង​មាន់ និង គ្រឿងក្នុង​មាន់​ខូចគុណភាព នេះ​គឺ​មាន​អាជីវករ​ម្នាក់ បាន​លួច​នាំចូល​ពី​ប្រទេស​ថៃ​មកកម្ពុជា តាម​ច្រករបៀង​ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន ដោយ​ខុសច្បាប់ សរុប​ចំនួន០៥​កា​រ៉ុង ស្មើនឹង​២៥០ គីឡូក្រាម របស់​ឈ្មោះ​ផេ​ន សម្បត្តិ ភេទ​ប្រុស អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លុះ​នៅ​វេលា​ម៉ោង ១០ និង ២០ នាទី ព្រឹក​ថ្ងៃ​ដដែល កម្លាំង​ចម្រុះ​ដែល​បាន​ចូលរួម​ក្នុង​កាត ដុត​បំផ្លាញ​ចោល​នូវ​មាន់​ខូច​គុណភាព​នេះ រួមមាន លោក យន់ សង្ហា អភិបាលរង​ស្រុក​សំពៅ​លូន លោក ណុប សំអុល អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ​ស្រុក លោក​អនុសេនីយ៍ឯក កែវ ដា​រា មន្ត្រី​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក ឪ វុ​ធ សមាជិក​ក្រុមប្រឹក្សាឃុំ​សន្តិភាព ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ជាច្រើនរូប​ទៀត។

លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន បាន​អះអាងថា អាជីវករ​ឈ្មោះ ផេ​ន សម្បត្តិ ត្រូវបាន​យកមក​អប់រំ ណែនាំ​និង ធ្វើ​កិច្ចសន្យា នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​បញ្ឈប់​មិន​ឲ្យ​មានការ​នាំចូល សាច់​មាន់ ស្លាបមាន់ គ្រឿងក្នុង​មាន់ ដែល​ខូចគុណភាព ពី​ប្រទេស​ថៃ មក​កម្ពុជា ទៀត​ជាដាច់ខាត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ធានា​ធ្វើ​កិច្ចសន្យា​សន្យា​បើ​មាន​ថ្ងៃក្រោយ​ជន​អាជីវករ ឈ្មោះ ផេ​ន​សម្បត្តិ ត្រូវ​ទោះ​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​សមត្ថកិច្ច​ក៏បាន​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម