ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយមាស​៤ គ្រឿងក្នុង​ចំណោម​៩​វិញ្ញាសា​នៃ​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​ថ្នាក់ជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយមាស​៤ គ្រឿងក្នុង​ចំណោម​៩​វិញ្ញាសា​នៃ​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​ថ្នាក់ជាតិ

Published

on

ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​បុ​រាណ​-​សម័យ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០ ដែល​ដំណើរ​ការប្រកួត​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​បាន​រក​ឃើញ​ជ័យលាភី​ចំនួន​៩ វិញ្ញាសា ក្នុងចំណោម​វិញ្ញាសា​សរុប​ចំនួន​១៤ គិត​ត្រឹម​ល្ងាច​ថ្ងៃ​៣០​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​អ្នកតំណាង​សមាគម​បាន​អញ្ជើញ ផ្តល់​កិត្តិ យស​បំពាក់​មេដាយ និង​ប្រគល់​ជូន​ប្រាក់​រង្វាន់​អម​ជូន​ដល់​ម្ចាស់​ជ័យលាភី​លើ​៩​វិញ្ញាសា កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ ​នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ជ័យ លា​ភី​ទាំង​៩​វិញ្ញាសា​នេះ រួមមាន វិញ្ញាសា​ចំបាប់​សេរី​នារី ទម្ងន់ ៥៥​គីឡូក្រាម មេដាយមាស សមាគម​គិរី​ដំរី​មាន​រិ​ទ្ធ​, វិញ្ញាសា​ចំបាប់​សេរី​បុរស ទម្ងន់ ៦១​គីឡូក្រាម មេដាយមាស ក្រសួង​មហាផ្ទៃ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៥៧​គីឡូក្រាម មេដាយមាស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិញ្ញាសា​ចំបាប់​បុរាណ​បុរស ទម្ងន់ ៥៥​គីឡូ ក្រាម មេដាយមាស សមាគម​វិហារ​សួគ៌ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៦៥​គីឡូក្រាម មេដាយ មាស ក្រសួងមហាផ្ទៃ វិញ្ញាសា​ចំបាប់​សេរី បុរស ទម្ងន់ ៧៤​គីឡូក្រាម មេដាយមាស ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ វិញ្ញាសា​ចំបាប់​ក្រិច​កូ​រ៉ូ​មាំ​ង​បុរស ទម្ងន់ ៦៣​គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសា​ចំបាប់​សម័យ​នារី ទម្ងន់ ៥០ គីឡូ ក្រាម មេដាយមាស ក្រសួងមហាផ្ទៃ និង​វិញ្ញាសា​ចំបាប់​បុរាណ បុរស ទម្ងន់ ៦០​គីឡូក្រាម មេដាយ មាស ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

ក្នុង​ចំណោម​វិញ្ញាសា​ចំនួន​៩​នេះ គឺ​ក្រសួងមហាផ្ទៃ ឈរ​លេខ ១​បណ្តោះអាសន្ន ដោយ​ឈ្នះ​មេដាយ មាស​៤​វិញ្ញាសា ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ឈរ​លេខ​២ ដោយ​ឈ្នះ​មេដាយមាស ៣។

ក្រៅពី​មេដាយមាស ​ក៏​មាន​មេដាយប្រាក់ សំរឹទ្ធ និង​សំរឹទ្ធ​ស្ទួ​ល​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​នេះ​ដែរ ដោយ​ជ័យលាភី​មេដាយមាស​ទទួល​បាន​ប្រាក់​រង្វាន់​អម​ចំនួន ៣០​ម៉ឺន​រៀល​, មេដាយ​ប្រាក់​ទទួលបាន​ប្រាក់រង្វាន់​អម​ចំនួន ២០​ម៉ឺន​រៀល​, មេដាយ​សំរឹទ្ធ​-​សំរឹទ្ធ​ស្ទួន​ទទួល​បាន​ប្រាក់​រង្វាន់​អម​ចំនួន​១៦​ម៉ឺន​ស្មើៗ​គ្នា​។

ដោយឡែក​ការប្រកួត​នៅសល់​៥​វិញ្ញាសា​ទៀត (​សរុប​ចំនួន​១៤ វិ​ញ្ញាសា​) ដែល​ត្រូវ​ប្រកួត​បញ្ចប់​ព្រឹត្តិការណ៍ នា​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២១​នេះ។

អគ្គលេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ការប្រកួត​កីឡា​ចំបាប់​បុរាណ​-​សម័យ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២០​មាន​សមាគម​-​ក្លិប​ចំនួន ៩​បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ ដោយ មាន​គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​ចំនួន​៨៤ នាក់៕

ដោយ ៖ វិ​សិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services