Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន ៤៨.២៨​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែត​

បានផុស

នៅ

មន្ត្រី​សាខា ក​.ប​.​ប ខេត្តបន្ទាយមានជ័យ បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ធ្វើការ​ពន្យល់​ណែ នាំ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាពទំនិញ និង​សេវា ទៅដល់​អាជីវករ​លក់ដូរ​ទំនិញ​នៅតាម​បណ្តា​ម៉ា​ត និង​គេហដ្ឋាន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ជាច្រើន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ រក​ទំនិញ​ណា​ដែល​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូចគុណភាព មាននៅ​ក្រុង​ប៉ោយប៉ែត​ហើយ​មន្ត្រី​ជំនាញ​បានធ្វើការ ឆែកឆេរ​នៅតាម​ប​ណ្តា​តូប តាម​ផ្ទះ ម៉ា​ត​បាន​រកឃើញ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​មាន​ដូចជា ទឹកក្រូច​ដប​ធំ Spite ​ចំនួន ៣​ដប ស្មើ ៣.៧៥​លីត្រ​ទឹកក្រូច​ដប​ធំ​ហ្វា​ន់តា ចំនួន ៦​ដប ស្មើ ៧.៥​លីត្រ​ទឹកក្រូច​ដប​ធំ កូកាកូឡា ចំនួន ១​ដប ស្មើ ១.២៥​លីត្រ ស្រា​បៀ Heineken ចំនួន ៤​ដប ស្មើ ២.៤០​លីត្រ ស្រា​បៀ Chang ចំនួន ២​ដប ស្មើ ១.២៤​លីត្រ ស្រា​បៀ Leo ចំនួន ១​ដប ស្មើ ០.៦២​លីត្រ​ទឹកដោះគោ​ជូ Omega ចំនួន ០៤​ប្រអប់ ស្មើ ០.២៤​លីត្រ​ទឹកក្រូច​ដប​ធំ​ចម្រុះ ចំនួន ២៤​ដប ស្មើ ៣០​លីត្រ​មី​ម៉ា​ម៉ា​កំប៉ុង ចំនួន ១៣​កំប៉ុង ស្មើ ០.៧៨​គីឡូក្រាម កំទេច​មី ចំនួន ៨០​កញ្ចប់​តូច ស្មើ ០.៥០​គីឡូក្រាម​សរុប​មាន​ចំនួន ៤៨.២៨​គីឡូក្រាម​។​លោក​បានបញ្ជាក់​ឲ្យ​ដឹប​ន្ត​ទៀតថា រាល់​មុខទំនិញ​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ដកហូត​នេះ បាន​នាំយក​ទៅធ្វើ​ការដុត​កម្ទេច​ចោល តែ​មុខទំនិញ​ណា​ដែល​ដុត​មិន ឆេះ​ដូចជា ប្រភេទ​ទឹក ភេសជ្ជៈ​ផ្សេងៗ​ទៀត មន្ត្រី​ជំនាញ​បាន​យកទៅ​កែឆ្នៃ​ធ្វើជា​ជីធម្មជាតិ ប្រភេទ​វីតាមីន​ចែកជូន​ដល់​កសិករ ដើម្បី​យកទៅ​ប្រើប្រាស់​ស្រោចស្រប ដំណាំ​បន្លែ ប្រភេទ​កសិកម្ម​ផងដែរ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម