Connect with us

ព័ត៌មានជាតិ

យុវជន​ម្នាក់​​ខឹង​ម្តាយ​ស្តី​បន្ទោស​ផ្ទុះ​​កំហឹង​យក​គម្រប​ធុង​ទឹក​គប់​ទៅ​លើ​ម្ដាយ​បណ្ដាល​ឲ្យ​របួស​​

បានផុស

នៅ

យុវជន​ចិត្ត​ខ្លាំង​ម្នាក់​ខឹង​ម្ដាយ​ស្តី​បន្ទោស​ផ្ទុះ​​កំហឹង​យក​គម្រប​ធុង​ទឹក​គប់​ទៅ​លើ​ម្ដាយ​បណ្ដាល​ឲ្យ​របួស​លើ​មុខ​ដុត​ខោអាវ​ខ្ទេច​ត្រូវ​អាវុធ​ហត្ថ​មួយ​ក្រុម​ដឹក​នាំ​ ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេ​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ភ័ណ និ​ត ហៅ ជ្រូក​យក​មក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ​ខែ​មករា ឆ្នាំ​២០២១​ ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោកវរសេនីយ៍ត្រី នួន នីនីណារ៉ូ បានប្រាប់ឲ្យដឹងថា ម្តាយ​ជន​រងគ្រោះ ឈ្មោះ ដាំ ម៉ៅ អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។​លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា​ ជន​សង្ស័ង​មិន​ដឹង​ខឹង​រឿង​អី​ក្រោយ​ពេល​ហូប​បាយ​រួច​ខ្លួន​បាន​ប្រមូលខោអាវ​របស់ខ្លួន និង​ខោអាវ របស់​ប្អូន​ខ្លួន ដុត​ចោល​អស់​នៅ​ពេល​នោះ​ ម្ដាយ​​បាន​ស្ដី​បន្ទោស​ និង​ជេរ​ស្រាប់​តែ​ជន​សង្ស័យ​ផ្ទុះ​កំហឹង​ខ្លាំង​បាន​យក​គម្រប​ធុង​ទឹក​គប់​ទៅលើ​ម្ដាយ​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​លើ​ផ្ទៃមុខ ​ហើយ​ជាំភ្នែក ខាងឆ្វេង​ទៀត​ផង​។

ក្រោយ​ពី​កើត​ហេតុ​ហើយ​ម្តាយ​ទៅ​ដាក់​ពាក្យ​ប្តឹង​លោកវរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ភ័ណ និ​ត ហៅ ជ្រូក យក​មក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​។

នៅ​មុខ​អាវុធហត្ថ​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​មួម៉ៅ​ខ្លាំង​អារឿង​ដើរ​លេង​ក៏​ដុត​ខោអាវ​ប្អូន​ចោល​ហើយ​ម្តាយ​ជេរទៀតរឹតតែខឹងខ្លាំងបានស្ទុះ ទៅ​ច្របាច់ ក ម្ដាយ​ថែមទៀត​។ដោយ​ផ្អែកលើ​ចម្លើយ​សារភាព និង​យោង​តាម​ពាក្យបណ្ដឹង ព្រមទាំង​មាន​ស្នាក​ស្នាម ជាំ​លើ​មុខ​ជនរងគ្រោះ ទើប​កម្លាំង​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕

វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទី មុន

យុវជន​ក្មេង​ទំនើង​មួយ​ក្រុម ត្រូវ​បាន​មេ​ប៉ុស្តិ៍ ឃុំ​អង្កោល ហៅ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហាញ​សកម្មភាព​ទំនើង​តាម​បណ្តាញ​សង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់អាជីវកម្មជាក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគរបស់ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន បដិសេធថា មិនមានលទ្ធភាពផ្តល់លុយជិត៧លានដុល្លារដល់លោក សាពូន មីដាដា នោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋកំណត់យកថ្ងៃទី១៥ ខែមិថុនា រាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម