ពីសាលា​រៀន​ ក្លាយជា​មណ្ឌលធ្វើចត្តាឡីស័ក ដែលទទួលពលករ​មកពី​ថៃជាង១​ម៉ឺន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពីសាលា​រៀន​ ក្លាយជា​មណ្ឌលធ្វើចត្តាឡីស័ក ដែលទទួលពលករ​មកពី​ថៃជាង១​ម៉ឺន

Published

on

សាលា​រៀន​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន ត្រូវ​បាន​ក្លាយ​ជា​មណ្ឌលធ្វើ​ចត្តាឡីស័ក សម្រាប់​ពលករចំណាក​ស្រុក​មកពី​ប្រទេស​ថៃ​ សរុប​មក​ដល់ពេល​នេះ​ទទួល​បានមនុស្ស​ចំនួន​ជាង​១​ម៉ឺន​នាក់។​​

លោក ​អ៊ុំ​ រាត្រី​ បាន​ប្រាប់​លោក​បណ្ឌិតសភា​ចា​រ្យ ហង្ស ជួន​ ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​ដឹងថា​ ពេញ​១​ឆ្នាំនេះ មាន​ពលករ​ចំណាកស្រុក​មកពី​ស្រុក​ថៃ ចំនួន​ជាង​១​ម៉ឺន​នាក់ ព្យាបាល​ជា​អស់​នៅ​សេសសល់​មាន​ចំនួន​៣.៧០០​នាក់ ​នៅ​កំពុង​ព្យាបាល​បន្ត​ហើយ​សព្វ ថ្ងៃនេះ​ខេត្តបន្ទាយមានជ័យ ​យក​សាលារៀន​ដាក់​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​កាត់​តាម​ខេត្តបន្ទាយមានជ័យ​ សុំ​ចត​មាន​ចំនួន​១៤​ទីតាំង​ ក្នុង​នោះ​អនុវិទ្យាល័យ​ចំនួន​៨​កន្លែង បឋមសិក្សា​ចំនួន​៤​កន្លែង​ និង​ម​ត្តេ​យ្យ​សិក្សា​ចំនួន​២​កន្លែង កាល​ពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ ២០២១ ​នៅ​សាលប្រជុំ​ក្នុង​មន្ទីរអប់រំ​ខេត្ត។

ថ្លែង​ក្នុង​ពិធី​លោក​បណ្ឌិត​សភាចា​រ្យ ហង្ស ជូន​ណា​រ៉ុ​ន​ ចុះ​មក​ស្វែងយល់​អំពី​យក​សាលារៀន​ដាក់​ពលករ​ចំណាកស្រុក​មាន​ចំនួន​១៤​ទីតាំង​អមដំណើរ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ​ឈួ ​ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​។​ លោក​អ៊ុំ រាត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ គិត​ត្រឹម​ថ្ងៃទី​១៧​ ខែមករា ​ឆ្នាំ​២០២១​ពលករ​មក​ស្នាក់នៅ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​១៤​កន្លែង​នោះ​ មាន​ចំនួន​៣.៧០០​នាក់ ស្រី​១.២៣១​នាក់​។​

ក្នុងនោះ​លោក​បណ្ឌិត​សភាចា​រ្យ ហង្ស ជួន​ ណា​រ៉ុ​ន​ បាន​មានប្រសាសន៍ថា​ ដោយ​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មាននៅ​សហគមន៍​ប្រទេស​ថៃ​ទើប​រាជរដ្ឋាភិបាល​បា​ន​សម្រេច​យក​គ្រឹះស្ថានសិក្សា​មួយ​ចំនួន​ ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ត្រលប់មក​ក្នុងប្រទេស​វិញ​ ភាគច្រើន​មក​ស្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ពេញ​១​ឆ្នាំនេះ​ ខេត្តបន្ទាយមានជ័យ​ទទួល​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​ជាង​១​ម៉ឺន​នាក់ ក្នុង​នោះ​ចំនួន​ពលករ​ខ្មែរ​ស្នាក់នៅ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ជាង​៤.០០០​នាក់ ស្រី​២.០០០​នាក់ គឺ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​គ្រឹះស្ថានសិក្សា​ចំនួន​ជាង​៣.០០០​នាក់ ស្រី​ជាង​១.០០០​នាក់ ក្នុង​នោះរ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ រកឃើញ​នៅ​ខេត្ត​នេះ ​មាន​ជិត​៤០​នាក់ តែ​ត្រូវ​បាន​ពិនិត្យ​ព្យាបាល រួច​ជាសះស្បើយ ហើយ​នៅ​សល់តែ​១២​នាក់​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​៣០ ​ខែមករានេះ​​ បាន​សះស្បើយ​២​នាក់​ទៀត។

​លោក​បណ្ឌិត សភាចា​រ្យ ហង់​ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍​បន្តទៀតថា​ ការ​ប្រគល់​ជូន​នូវ​ទូរទស្សន៍ និង​ថាស​តេ​ជោ TV ទាំងអស់នេះ គឺជា​ជំនួយ​មួយ​យ៉ាង​សំខាន់​ដល់​ការសិក្សា​ពី​ចម្ងាយ​របស់​សិស្សានុសិស្ស​ ដែល​មិន​មាន​ថ្នាក់រៀន​គ្រប់គ្រាន់​ព្រោះ​សាលា ​ត្រូវ​បាន​យក​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​។ ទន្ទឹមនឹងនេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ជំនាញ​គ្រប់លំដាប់​ថ្នាក់ និង​ក្រុមការងារ​នៃ​គណៈកម្មការ​ខេត្ត ស្រុក​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចូលរួម​ក្នុង​វិធានការ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ បាន​យ៉ាង​ល្អប្រសើរ។ ​ជាពិសេស​ផងដែរ ​គឺ​ក្រុមការងារ​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា និង​វិស័យ​ឯកជន​ជា​ដៃគូ ដែល​បានរួម​ចំណែក​ជួយ​ដល់​ក្រសួង​អប់រំយុវជន និង​កីឡា ក្នុង​គ្រា​ដ៏​លំបាក​នេះ​ ផងដែរ​៕

អត្ថប​ទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់ មកពី​វៀតណាម​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ជា​លើក​ទី​១

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services