មិនរាងសោះ! មនុស្ស​២៦​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ប្រមូលផ្ដុំគ្នាបើ​ក​សង្វៀន​ជល់​មាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មិនរាងសោះ! មនុស្ស​២៦​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ប្រមូលផ្ដុំគ្នាបើ​ក​សង្វៀន​ជល់​មាន់

Published

on

ក្រុម​អ្នក​ប្រឡូក​ក្នុង​វិស័យ​មាន់​ជល់​១​ក្រុម​ជិត​២៦​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សួរនាំ​អប់រំ​និង​ធ្វើ​កិច្ចសន្យា ​ដើម្បី​បញ្ឈប់​នូវ​រាល់​សកម្មភាព​ល្បែង​ស៊ី​សង​បន្ត​ទៀត​។

​លោក​វរសេនីយ៍ឯក​ ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន ​បាន​ឲ្យ​ដឹង​ថា ការបង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ​១​នេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី​៣០​ ខែ​មករា ​ឆ្នាំ​២០២១​ ក្នុង​មូលដ្ឋាន​ភូមិ​ទួល​ក្រសាំង ​ឃុំ​សិរី​មានជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។ លោក​បន្តថា ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ខាងលើនេះ​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​សរុប​ចំនួន​២៦​នាក់ ​រួមទាំង​ម៉ូតូ​ចំនួន​២១​គ្រឿង​ផង​នៅនឹងកន្លែង​សង្វៀន​ ដែល​ម្ចាស់​រត់ចោល​យករួចខ្លួន​។​

ការបង្ក្រាប​នេះ​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​វត្ថុតាង​ជាច្រើន​រួមមាន៖ មាន់​ឈ្មោល​ជល់​ចំនួន​៤​ក្បាល​,​ បន្ទះ​កៅស៊ូ​សង្វៀន​ចំនួន​១,​ ស៊ុម​ក្រុង​មាន់​ចំនួន​៦,​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ចំនួន​១​រួម​និង​ម៉ាស៊ីន​ផ្ទៀង​នាទី​ចំនួន​១​ ផង​ដែរ​។ ជាមួយ​ការនាំ​ខ្លួន​អ្នកប្រព្រឹត្ត​ខាងលើនេះ ​កម្លាំង​ការិយាល័យ​ជំនាញ​បាន​សាកសួរ​ព័ត៌មាន​មួយ​ចំនួន​ជា​មួយ​និង​ការអប់រំ​ណែនាំ​ដល់​អ្នក​ប្រព្រឹត្ត​ទាំងអស់​ ខាងលើ​ក្រៅពីនេះ ​តម្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​ទាំងអស់​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បន្ត​នៅ​ថ្ងៃ​ខាងមុខ​ទៀត ​បើ​ពុំ​នោះ​ទេ ​អាច​ប្រឈម​នឹង​ការ​បញ្ជូន​ទៅកាន់​តុលាការ​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ឃាត់​ខ្លួន​ទាំង​ឯកសណ្ឋាន​ជា​សិស្ស អាយុ​ជាង ១៦ ឆ្នាំ ចេញ​ឆក់​ រត់ទៅណា​មិន​រួច

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ10 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ12 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ13 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services