Connect with us

ព័ត៌មានជាតិ

កីឡាករ​-​កីឡាការិនី​ទូក​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣

បានផុស

នៅ

ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កានូ​-​កាយ៉ាក់ និង​ទូករ៉ូអ៊ីង​ជ្រើសរើស​ជើង ឯក​ថ្នាក់ជាតិ​២០២០ “​ពានរង្វាន់​សម្តេចក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០” ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។​

ពិធី​នេះ មាន​អញ្ជើញ​ចូលរួម​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីង​កម្ពុជា នៅ​ខេត្តកណ្ដាល ទីក្រុង​តាខ្មៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ បាន​មានប្រសាសន៍ថា បាន​សម្ដែង​នូវ​ការកោតសរសើរ ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ប្រកប ដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ព្រឹត្តិការណ៍​SEA GAMES ២០២៣ និង​បានផ្តល់​អនុសាសន៍​គន្លឹះ​មួយចំនួន​ដើម្បី​ឲ្យវិស័យ​កីឡា​ទូក​កានូ​-​កាយ៉ាក់ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃ ណី​ខ្នាត​អន្តរជាតិ ឬ​ហៅថា “​ទូក​នាគ​” កាន់តែ​មានការ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​បន្ថែម ទៀត​។​

លោក​អនុប្រធាន​បន្តថា ត្រូវខិតខំ​បើក​វគ្គបណ្តុះ​បណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡា ការិនី នៅតាម​បណ្តា​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង​ទូទាំងប្រ ទេស​បង្កើត​ធនធាន និង​សម្ភារ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់គ្រាន់ជាអាទិ៍​សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង ក្រសួង​ពាក់ព័ន្ធចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់ជាតិ​។ ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក​ទូ ទាំង​ប្រទេស ដោយ​ផ្តោតលើ​ការបំពេញ​មុខងារ​រប​ស់​គណៈកម្មការ​ជំនាញ​នី មួយៗ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ឲ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ការប្រកួត​បាន​គ្រប់​កម្រិត​។​

លោក​បន្តថា ត្រូវខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិ ការណ៍​ប្រកួត​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន ព្រម​ទាំំ​ង​ត្រូវ​ជំរុញ​ផ្សព្វ ផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការ ងារ​របស់​សហព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែច្រើន​ទៀត​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម