Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​យុវជន​គណបក្ស​ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ដើម្បី​បម្រើ​ផលប្រ យោជន៍​ដល់​ប្រជាពលរដ្ឋ​

បានផុស

នៅ

ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ថែម ទៀត​ក្នុង​កាតព្វកិច្ច​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

នេះ​ជា​ប្រសាសន៍​ដ៏​មាន​ខ្លឹមសារ​របស់លោក ភុន សារពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ខេត្ត កំពត ក្នុងឱកាស​ផ្តល់ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ប្តីឈ្មោះ ផាត សារិទ្ធ អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ស៊ិន ធារ៉ា អាយុ​២០​ឆ្នាំ នៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរភី ស្រុក​ កំ ពង់ត្រាច ខេត្តកំពត កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភុន សារ​ពេជ្រ បាន​បន្ថែមទៀតថា ដោយ​អនុវត្តតាម​គោលការណ៍​របស់​គណបក្ស គឺ​តម្រូវ​ឱ្យ​ក្រុមការងារ​របស់​គណបក្ស​ចុះ​តាមដាន​បន្តទៀត​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព និង​ការរស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​នៅតាម​មូលដ្ឋាន​ តើ​គាត់​ជួប​ផល​លំបាក ,​ឬ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ហើយ​យក​បញ្ហា​ទាំងនោះ​ស្រង់​ជា​របាយការណ៍​សម្រាប់​ជូន​ថ្នាក់លើ ដើម្បី​រក​គន្លឹះ​ដោះស្រាយ​ជាបន្ទាន់​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

​សូម​បញ្ជាក់ដែរថា តាម​របាយការណ៍​រប​ស់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹង​ថា ផ្ទះ​ដែល​សង់​ជូន​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​បឹង​ធំ​ខាងកើត ដែលមាន​ប្តី​ឈ្មោះ ផាត សារិទ្ធ ប្រពន្ធ ឈ្មោះ សុ​ិ​ន ធារ៉ា មាន​ទំហំ ៤​ម​×៥​ម កម្ពស់​៣,៥​ម៉ែត្រ សង់​អំពី​ដែក ប្រក់​ស័ង្កសី ដោយ​ផ្នែក​ខាង​ក្រោម​រៀប​ក្រវាត់​ថ្ម ចាក់សាប ចំណាយ​ថវិកា​សរុប​ប្រមាណ​១​ពាន់​ដុល្លារ​។​

​របាយការណ៍​បានបញ្ជាក់​ទៀតថា សរុបមក ក្នុង​បំណាច់​ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា សង់ផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​បាន​ចំនួន​៣​ខ្នង ហើយ ក្នុងនោះ​ស្រុក​កំពង់ត្រាច​១​ខ្នង ស្រុក​បន្ទាយមាស​១​ខ្នង និង​ស្រុក​ដងទង់​១​ខ្នង​៕

អត្ថបទ​ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម